Post News Media ព័ត៌មានកីឡា Man City វាយប...

Man City វាយបកបានសម្រេច បន្តកំណត់ត្រាមិនចាញ់

ពិតជាអស្ចារ្យណាស់ សម្រាប់ក្រុមបាល់ទាត់ Manchester City ដែលបន្តរកបាន ៣ពិន្ទុក្នុងទឹកដីខ្លួន​ឯងបន្តទៀត ក្រោយពីយកឈ្នះក្រុម West Ham យ៉ាងប្រផាប់ប្រភីង ២-១ ។

ជាក់ស្តែងណាស់ ថ្វីបើ Manchester City នៅតែរក្សាកំ​ណត់ត្រាមិនទាន់ស្គាល់ចាញ់ក៍ដោយ តែប៉ុន្មានប្រកួតចុងក្រោយនេះ លទ្ធផលដែលទួលបាន ឃើញថាប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ ក្នុងនោះដែ​រ ការបើកទ្វារទទួលក្រុម West Ham យប់មិញនេះ ក្រុមដែលកំពុងឡើងជើងដូចផ្កាមួយនេះ បានបន្តយកឈ្នះ ក្នុងលទ្ធផល ២-១ ទៀត។ គួរបញ្ជាក់ផងដែរថា West Ham បានរកគ្រាប់បាល់បាន ១គ្រាប់មុននៅតង់ទី១ តាមរយ:ការស៊ុតរបស់កីឡាករ Angelo Obinze Ogbonna នៅនាទីទី៤៤ ។

យ៉ាងណាវិញ ឈានចូលដល់​តង់ទី២ ក្រុម Manchester City បានវាយបកយ៉ាងខ្លាំងក្លា ដោយអាចរកបាន២គ្រាប់យ៉ាងវេទនា ដោយស៊ុតតាមស្មើដោយ កីឡាករ Nicolas Otamendi នៅនាទីទី៥៧ និងកីឡាករវ័យរាងជ្រេ David Silva ស៊ុតនាំមុខវិញ នៅនាទីទី៨៣ ។ ដូច្នេះហើយ Manchester City នៅតែរក្សាកំណត់ត្រារបស់ពួកគេ បានយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់ មួយប្រកួតនៅឡើយទេ និងបន្តឈរកំពូលតារាងដដែល។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមខ្លាំង នៅ Premier League នៅសល់តែ Tottenham និង Manchester United ទេដែល Manchester City មិនទាន់ជួប ប្រសិនបើ Man City អាចបំបាក់ក្រុមទាំង២នេះទៀត​ នោះនៅ Premier League អស់គូប្រកួតហើយ។

Loading...