Post News Media ព័ត៌មានកីឡា វេស្ទើនភ្នំពេ...

វេស្ទើនភ្នំពេញ របូត៣ពិន្ទុក្នុងសប្តាហ៍ចុងក្រោយនៃលីគកំពូលកម្ពុជា

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណ:ដែលជំនួបចុងក្រោយនេះ វេស្ទើនភ្នំពេញ បានបរាជ័យក្នុងដីក្រោមថ្វីជើង អគ្គិសនីកម្ពុជា ដោយលទ្ធផល ២ទល់៣ កាលពីម្សិលមិញ នាកីឡដ្ឋានវេស្ទើន។

ក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមក តែសោកស្តាយក្រុមម្ចាស់ផ្ទះមិនអាចដណ្តើមបាន ៣ពិន្ទុ ក្នុងជំនួបសប្តាហ៍ចុងក្រោយនេះទេ។ ២គ្រាប់របស់ វេស្ទើនភ្នំពេញ រកបានដោយខ្សែប្រយុទ្ធឆ្នើម OKORO MATTIEW OSA ទាំងពីរគ្រាប់ម្នាក់ឯង ខណ:ដែល ៣គ្រាប់ របស់ក្រុមភ្ញៀវរកបានដោយកីឡាករវ័យចំណាស់ ជិន ជុំ ២គ្រាប់ ម្នាក់ឯងដូចគ្នា នឹងគ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងលេចធ្លោ ម៉ាត់ នូរុន។

បន្ទាប់ពីបញ្ចប់នៃវគ្គសន្សំពិន្ទុនេះ បានរកឃើញក្រុមដែលត្រូវធ្លាក់ទៅលីគសំដាប់ទី២ហើយ មាន មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នឹងគិរីវង់សុខសែនជ័យ ចំណែកឯ ៤ក្រុម ដែលត្រូវប្រកួតដណ្តើមពានលីគកំពូលមាន បឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល នឹងក្រសួងការពារជាតិ៕

Loading...