ព័ត៌មានកីឡា

Real ទិញយកអ្នកចាំទី Atletico Bilbao បណ្តោះអាសន្នសិន

ក្រុម Real Madrid បានខិតជិតក្នុងការទិញយកអ្នកចាំទី របស់ក្រុម Atletico Bilbao កីឡាករ Kepa Arrizabalaga នៅខែមករាខាងមុខនេះហើយ។

បើតាមការចុះផ្សយរបស់ Marca បានឲ្យដឹងថា ក្រុម Real Madrid បានសម្រេចចិត្តក្នុងការទិញយកអ្នកចាំទី Kepa Arrizabalaga ពីក្រុម Bilbao នៅខែមករាខាងមុនេះ មុននឹងឈានដល់ការទិញយក Devid De Gea ឬក៍ Thibaut Courtios នៅរដូវក្តៅបន្តទៀត។ ការសម្រេចចិត្ត ទិញអ្នកចាំទីបន្ថែម នៅមុនរដូវក្តៅបែបនេះ ដោយសារតែ ក្រុម Real Madrid កំពុងខ្វះខាតអ្នកចាំទីយ៉ាងខ្លាំង ខណ: Navas មិនទាន់ចូលលេងបាន ចំណែក Casilla កំពុងលេងជាអ្នកចាំទីទោល ព្រោះថា Enzo កូនប្រុសរបស់លោក Zidane មិនទាន់មានលទ្ធភាពគ្រប់​គ្រាន់ក្នុងទីលាននៅឡើយទេ។ ម្យ៉ាងវិញទៀតនោះ ករទិញយក De Gea ឬក៍ Courtios ត្រូវរង់ចាំដល់រដូវក្តៅ ដែលកត្តានេះ មិនអាចឲ្យក្រុម Real Madrid រង់ចាំបានឡើយ។ ហេតុនេះហើយ ក្រុម Real Madrid បានសម្លឹងឃើញអ្នកចាំទី Kepa Arrizabalaga របស់ក្រុម Atletico Bilbao ព្រមទាំង សម្រេចចិត្តនាំយក​អ្នកចាំទីរូបនេះឲ្យបាន នៅខែមករាខាងមុខនេះផងដែរ។

ដូច្នេះហើយ ដើម្បីកុំឲ្យវិបត្តិ អាចកើតឡើងដោយយថាហេតុ​ណាមួយនោះ ក្រុម Real Madrid ត្រូវតែសម្រេចចិត្ត ទិញយក Kepa Arrizabalaga មុននឹងឈានដល់ការ​ទិញយក អនកចាំទីគោលដៅរបស់ក្លិប Devid De Gea ឬក៍ Thibaut Courtios នៅរដូវក្តៅក្រោយនេះ។

មតិយោបល់