Post News Media ព័ត៌មានកីឡា Pogba អាចរងពិ...

Pogba អាចរងពិន័យ៣ប្រកួត

ខ្សែបម្រើបារាំង Paul Pogba អាចរកការពិន័យ៣ប្រកួត ពីកាតក្រហមដែលរូបគេ ទទួលបានក្នុងជំនួបជាមួយក្រុម​កាំភ្លើងធំ Arsenal នាយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ កន្លងមក។

បើតាមប្រភពដែលទទួលបានពី Telegram បានឲ្យដឹងថា ខ្សែបម្រើស្បែកខ្មៅ Paul Pogba អាចពិន័យ៣ប្រកួត ពីកាតក្រហម ក្នុងជំនួបជាមួយក្រុម កាំភ្លើងធំ Arsenal នាពេលថ្មីៗនេះ។ ជាក់ស្តែងណាស់ នៅនាទីទី៧៤ Pogba ត្រូវបានលោកអាជ្ញាកណ្តាលអង់គ្លេស Andre Marriner ផ្តល់កាតក្រហម ភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងខ្សែការពារ Hector Bellerin ។

ក្នុងការផ្តល់កាតក្រហមនេះដែរ Pogba មានការហួសចិត្តយ៉ាងខ្លាំង ព្រោះថានេះ មិនមែនជាកំហុសដែលរូបគេមានបំណងទៅជាន់កំភួនជើង របស់ Bellerin ឡើយ វាកើតឡើងតាមរយ:អចេតនាឡើយ ព្រោះថា Pogba ជាអ្នកដណ្តើមរុញបាល់អូសទៅមុខ ខណ: Bellerin ជាអ្នកព្យាយាមរារាំងបាល់។ យ៉ាងណាវិញ នៅថ្ងៃនេះ FA នឹងធ្វើការកំណត់ថាតើ Pogba នឹងត្រូវពិន័យ ៣ប្រកួត ឬត្រឹម១ប្រកួត ដោយរង់ចាំការសម្រេចចិត្តរបស់លោក អាជ្ញាកណ្តាល Ander Marriner សិន ដោយយោងទៅលើកាយវិការឌឺដង ដែល Pogba បានទះដៃយ៉ាងខ្លាំងៗ ជាច្រើនលើក ក្នុងន័យបញ្ឈឺអាជ្ញា​កណ្តាលរូបនេះ ។

យ៉ាងណាវិញ នៅមិនទាន់ មានប្រតិកម្ម​តបណាមួយពីសំណាក់ Pogba នៅឡើយទេ ព្រោះថាតាំងពីទទួលបានកាតក្រហមមក កីឡាករដ៍ឆ្នើមរូប​នេះ មិនបានផ្តល់បទសម្ភាសន៍ដល់អ្នកសារពត៌មានឡើយ ដោយចេញពី Emiraets តាំងពីពេលនោះមកម្លេះ។ ដូច្នេះហើយ រង់ចាំមើលថា តើ Paul Pogba នឹងទទួលបានការពិន័យ៣ប្រកួត ឬយ៉ាងណា ពីសហព័ន្ធ​បាល់ទាត់របស់អង់គ្លេស?

Loading...