ព័ត៌មានកីឡា

ក្លិប Selangor FA របស់ម៉ាឡេស៊ី ចុះហត្ថលេខានាំយកកីឡាករឥណ្ឌូណេស៊ី ២រូប

ក្លិប Selangor FA បានបញ្ចប់ការផ្ទេរកីឡាករឥណ្ឌូណេស៊ី ចំនួនពីររូប Evan Dimas និង Ilham Udin Armayn មកពីក្រុម Bhayangkara FC ។

ខ្សែបម្រើ Evan Dimas និង Ilham Udin បានចុះហត្ថលេខា លើកិច្ចសន្យារយ:ពេលមួយឆ្នាំ នៅក្រុមម៉ាឡេស៊ី នៃក្របខ័ណ្ឌលីគកំពូល ដែលត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍។ អ្នកទាំងពីរបានចាកចេញពីប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលជ័យជម្នះដ៏ធំធេងជាមួយក្រុម Bhayangkara ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Liga 1 រដូវកាលនេះ។ Evan ទើបតែអាយុ ២២ ឆ្នាំ និង Ilham Udin អាយុ ២១ ឆ្នាំ គឺជាផ្នែកដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19 នៅពេលដែលបានឈ្នះពានរង្វាន់ AFF U-19 Youth Championship ក្នុងឆ្នាំ ២០១៣ ។

សូមបញ្ជាក់ថា Evan ត្រូវបានដំឡើងឋាន:មកលេងជម្រើសជាតិឥណ្ឌូនេស៊ីឈុតធំ នៅឆ្នាំ ២០១៦ ក្នុងពាន AFF Suzuki Cup ខណ:ដែល Ilham Udin ត្រូវបានផ្តល់ឱ្យលេងជាលើកដំបូងនៅឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ Luis Milla៕

Evan Dimas(លេខ៦), Ilham Udin(លេខ២០)

មតិយោបល់