ព័ត៌មានកីឡា

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបង្ហាញពីឡូហ្គោ​ថ្មី​នៃក្រុមជម្រើសជាតិ

នៅក្នុងការជួបជុំគ្នាមួយកាលពីថ្ងៃសុក្រ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបង្ហាញពីចក្ខុវិស័យថ្មីរបស់ខ្លួន ក្នុងការប្តូឡូហ្គោ​ថ្មី​នៅក្រុមជម្រើសជាតិ។

រូបចម្លាក់ថ្មីនេះបង្ហាញពីរូបភាពនៃនាគមាសនៅលើផ្កាឈូកដែលជានិមិត្តរូបនៃភាពរុងរឿងអំណាចនិងសំណាងហើយនឹងបង្ហាញខ្លួននៅលើអាវកីឡាករវៀតណាមដែលនឹងត្រូវចេញនៅឆ្នាំក្រោយ។ យោងតាម VFF សត្វនាគត្រូវបានរចនាឡើងនៅក្នុងរចនាប័ទ្មទាន់សម័យ ដើម្បីនាំយកភាពវ័យក្មេងនិងថាមពលទៅនឹងគម្រោងសាងសង់កីឡាបាល់ទាត់វៀតណាម។

លើសពីនេះទៀតដោយផ្អែកលើ “ហ្វុងស៊ុយ” នាគដែលមានគុជខ្យងនៅក្នុងមាត់របស់វាត្រូវបានបង្ហាញថាជានិមិត្តរូបនៃភាពរុងរឿងមួយ។ នៅក្នុងការរចនានេះ “គុជខ្យង” ត្រូវបានគេហៅថាជាបាល់ហើយពាក្យថា “វៀតណាម” ត្រូវបានរចនាជាមួយនឹងពុម្ពអក្សរទំនើបដើម្បីបញ្ជាក់អត្តសញ្ញាណយីហោរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម។

គំនូរថ្មីត្រូវបានបង្ហាញដោយ VFF ដល់សាធារណជនក្នុងកិច្ចប្រជុំហើយទទួលបានមតិយោបល់ជាវិជ្ជមាន៕

មតិយោបល់