ព័ត៌មានកីឡា

Milovan Rajevac មកជួយផ្នែកយុទ្ធសាស្រ្ត ឱ្យក្រុមជម្រើសជាតិ U-23 ថៃ ក្នុងពាន M-150 Cup

លោក Milovan Rajevac គ្រូបង្វឹកជម្រើសជាតិថៃ បានមកជួយដល់លោក Zoran Jankovic គ្រូបង្វឹក U-23 ក្នុងការរៀបចំសម្រាប់ការប្រកួត M-150 Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩ ដល់ទី ១៥ ខែធ្នូ។

ដូចដែលបានរាយការណ៍ដោយ Bangkok Post លោក Rajevac បានមានវត្តមាននៅកិឡដ្ឋាន Kiarti Thanee Country Club កាលពីថ្ងៃសៅរ៍ ដើម្បីជួយត្រួតពិនិត្យការហ្វឹកហាត់របស់ក្រុមសម្រាប់ការប្រកួត U-23 ។ លោក Jankovic បាននិយាយបន្ទាប់ពីវគ្គហ្វឹកហាត់ចប់ថា៖ «ថ្ងៃនេះយើងបានផ្តោត ប្រយុទ្ធនិងការពារ»។ “យើងមានលោក Milovan Rajevac នៅទីនេះដើម្បីជួយក្នុងផ្នែកយុទ្ធសាស្រ្ត”។ “អ្វីដែលសំខាន់បំផុតនោះគឺ ការការពារព្រោះដូចជាក្រុមជម្រើសជាតិថៃដទៃទៀតដែរ ក្រុមនេះមានភាគរយខ្ពង់ក្នុងការឈ្នះពាន”។

“យើងអាចមើលឃើញវាពីការបំពេញតួនាទីរបស់ក្រុមជម្រើសជាតិថៃដែលប្រឆាំងនឹងបណ្តាប្រទេសអាស៊ីដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៨ “។ “យើងត្រូវតែព្យាយាមកែបញ្ហានេះ។ ការការពារមិនមែនជាទំនួលខុសត្រូវរបស់ខ្សែការពារតែម្នាក់នោះទេ។ យើងត្រូវការជំនួយពីក្រុមទាំងមូល។” ការប្រកួតនេះ មានក្រុមអាស៊ីចំនួន ៦ រួមមាន ប្រទេសជប៉ុន, មីយ៉ាន់ម៉ា, កូរ៉េខាងជើង, អ៊ូសបេគីស្ថាន, វៀតណាម និងម្ចាស់ផ្ទះថៃ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ U-23 ថៃ នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយនឹងជប៉ុន នៅថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ៕

Milovan Rajevac Zoran Jankovic(ត្រងោល)

មតិយោបល់