ព័ត៌មានកីឡា

អង់គ្លេស នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥លានផោន ប្រសិនបើឈ្នះពាន World Cup

ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ត្រូវតែធ្វើឲ្យបានល្អ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្សីខាងមុខនេះ ដើម្បីទទួលបានប្រាក់លើកទឹកចិត្ត ចំនួន ៥លានផោន ពីសហព័ន្ធបាល់ទាត់អង់គ្លេស។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា សមាជិកទាំង ២៣រូបដែល មានឈ្មោះ ក្នុងបញ្ជី ទៅលេង World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ នឹងទទួលបានប្រាក់រង្វាន់ ៥លានផោន ។ តាមរយ:ចំនួនលុយខាងលើនេះ ពួកគេអាចយកមកចែកគ្នាបានម្នាក់ ចំនួន ២១៥០០០ផោន ដែលជាចំនួនមួយស្មើនឹងប្រាក់ឈ្នួល ២សប្តាហ៍របស់ខ្សែប្រយុទ្ធឆ្នើម​ Harry Kane ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើ អង់គ្លេសមិនអាចឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយទេនោះ គឺពួកគេមិនបានទួលលុយនេះ ឡើយ ទាល់តែឆ្លងទៅដល់វគ្គ ១៦ក្រុមចុងក្រោយ ទើបទួលបានប្រាក់រង្វាន់ ដែលចាប់ពី ១លានផោន នៅវគ្គនេះ ហើយឈានចូលដល់វគ្គ ៨ក្រុមំនួនទឹកប្រាក់មានការកើនឡើងរហូត នឹងបន្តកើនឡើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយ បើឈ្នះពានបាន ៥លានផោន។

យ៉ាងណាវិញ កាលពី World Cup ២០១៤ អង់គ្លេសមិន​ទទួលបានប្រាក់រង្វាន់ឡើយ ដោយពួកគេបានធ្លាក់តំងពីវគ្គចែកពូលម្លេះ ថ្វីដ្បិតតែ អង់គ្លេសមិនសង្ឃឹមឈ្នះពាន World Cup តែអង់គ្លេស នឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានរង្វាន់នេះ។ ដច្នេះហើយ រង់ចាំមើលថា តើក្រុមចជម្រើសជាតិអង់គ្លេស ធ្វើបានល្អកម្រិតណា ក្នុងការបង្ហាញខ្លួន នៅ World Cup ២០១៨ ខាងមុខនេះ ខណ:ប្រាក់រង្វាន់កំពុងតែរង់ចាំពួកគេ។

មតិយោបល់