ព័ត៌មានកីឡា

Ceballos មិនសប្បាយចិត្តជាមួយ Real Madrid ស្របពេលដែល Arsenal និង Spurs ចាប់អារម្មណ៍

ខ្សែបម្រើវ័យ២១ឆ្នាំ Dani Ceballos មិនសប្បាយចិត្តក្នុង​ការលេងឲ្យក្រុមស្តេចស Real Madrid ឡើយ បន្ទាប់ពីកី ឡាកររូបនេះ មិនសូវបានលេងក្នុងជម្រើស ១១នាក់ដំបូងរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។

បើតាមការចុះផ្សាយរបស់ Calciomercato ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Dani Ceballos មិនចង់លេងឲ្យក្រុម Real Madrid ទៀតឡើយ។ ជាក់ស្តែងណាស់ Ceballos ហាក់មិនសូវបានបង្ហាញវត្តមាន ទាំង ១១នាក់ដំបូង និងដូរចូលលេងឡើយ ព្រោះថា ខ្សែបម្រើល្អៗ ជាច្រើននៅ Real Madrid ដូចជា Luka Modric, Toni Kroos, Casemiro, Mateo Kovacic បានរារាំង កីឡាកររូបនេះ មិនសូវបានលេង​ក្នុងទីលាន។ យ៉ាងណាក៍ដោយ តាមរយ:​ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ក្រុមជើងខ្លាំង២ នៅអង់គ្លេស រួមមានដូចជា កាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការចង់បានកីឡាកររូបនេះ។

ម្យ៉ាងវិញទៀតនោះ Arsenal និង Tottenham កំពុងតែរៀបចំទិញយកកីឡាករវ័យក្មេងរូបនេះ ពីក្រុម Real Madrid នៅទីផ្សារខែមករាខាងមុខនេះ។ យ៉ាងណាវិញ សម្រាប់ Ceballos ប្រសិនបើ​ Real Madrid ផ្តល់ឱកាសច្រើនដល់រូបគេ ឲ្តលេងបានច្រើនក្នុងទីលាននោះ ប្រហែលជាកីឡាករវ័យ២១ឆ្នាំរូបនេះ មិនចាកចេញឡើយ។ ក៍ប៉ុន្តែ ក្រុម Real Madrid ហាក់ដូចជាមើលរំលងកីឡាកររូបនេះណាស់ បើទោះបីជាទើបនាំយកមកក៍ដោយ តែការបង្ហាញខ្លួនវិញ ពុំទាន់ បានសមស្របនៅឡើយទេ។

ដូច្នេះហើយ Dani Ceballos និងចាកចេញពី Real Madrid នៅក្នុងពេលឆាប់ៗនេះ ខណ:ក្រុម Arsenal និង Tottenham កំពុងតែត្រៀមចាំត្រង កីឡាករវ័យក្មេងរូបនេះ។

មតិយោបល់