ព័ត៌មានកីឡា

Man Utd នៅតែទិញ Bale តែមិនមែន ១០០លានផោនឡើយ

ក្រុមបីសាចក្រហម Manchester United នៅតែបន្ត​ចិញ្ចឹមចិត្តចង់បាន ខ្សែប្រយុទ្ធវែល Gareth Bale ពីក្រុម​ស្តេចស Real Madrid ដដែល តែលើកនេះ លក្ខខ័ណ្ឌ​ក្នុងការទិញយកកីឡាកររូបនេះ មិនដូចមុនឡើយ។

បើតាមការចុះផ្សយរបស់ The Mirror កាលពីថ្ងៃអាទិត្យកន្លងមក បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester Uited នឹងទិញយក Gareth Bale ពីក្រុម Real Madrid នៅរដូវក្តៅខាងមុខនេះ។ យ៉ាងណាវិញនោះ សម្រាប់លើកនេះ Man Utd នឹងមិនចំណាយទឹកប្រាក់​យ៉ាងច្រើនរហូតដល់ទៅ ១០០លានផោន ក្នុងការនាំយកកីឡាកររ៉ាំរ៉ៃ ទៅដោយរបួសរូបនេះ ឡើយ។

ជាក់ស្តែងណាស់ ក្រុមបីសាចក្រហម Manchester United នឹងចំណាយទឹកប្រាក់ខ្ទង់ ៥០ ទៅ៦០លានផោនប៉ុណ្ណោះ ដើម្បីទិញ Bale ព្រោះថា ទម្រង់លេង និងការញ៉ាំញីដោយសាររបួស ក្នុងពេល​បច្ចុប្បន្ននេះ មិនអាចរក្សាតម្លៃខ្លួន កីឡាកររូបនេះ ឲ្យនៅខ្ពស់ រហូតដល់ទៅ ១០០លានផោនបានឡើយ។ តាមរយ: ការបន្ថយតម្លៃខ្លួននេះដែរ វាពិបាកដែល Real Madrid យល់ព្រមក្នុងការលក់កីឡាករវែល រូបនេះ ខណ: ក្រុម Tottenham ក៍ចង់បាន Gareth Bale ដូចគ្នានោះ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United អាចនាំយក Gareth Bale បានឬទេ បើក្រុមអង់គ្លេសមួយ​នេះ បន្ថយតម្លៃខ្លួន ជិតពាក់កណ្តាលបែបនេះនោះ។

មតិយោបល់