ព័ត៌មានកីឡា

ខ្សែប្រយុទ្ធប្រសុីល Marceli Santos ចេញពី Liga 1 មកចូលរួមជាមួយក្រុម Chonburi FC

កីឡាករ Marroli Santos បានចាកចេញពីក្លិប Mitra Kukar នៅក្របខ័ណ្ឌ Liga 1 នៃប្រទេសឥណ្ឌូនេស៊ី មកចូលរួមជាមួយក្រុម Chonburi FC របស់ប្រទេសថៃ។

ការមកដល់របស់កីឡាករ Marclei មកកាន់ក្លិប Chonburi FC ត្រូវបានប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបកាលពីថ្ងៃច័ន្ទ។ ជាមួយនឹង ២២ គ្រាប់ធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះ គឺជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌឥណ្ឌូនេស៊ី Liga 1 នៅរដូវកាលនេះ។

ចាប់តាំងពីការឈ្នះពាន Thai League 1 លើកចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ ២០០៧ កន្លងមកក្រុម Chonburi FC បានបញ្ចប់ក្នុងនាមជាជើងឯក ៥ លើក ប៉ុន្តែបានធ្លាក់ចេញពីក្រុមកំពូលទាំងបីក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយនេះ។

សូមជំរាបជូនថា ក្រុមលីគកំពូលថៃនេះ បានបញ្ចប់រដូវកាលឆ្នាំ ២០១៧ របស់ពួកគេដោយឈរនៅលំដាប់លេខ ៧ នៅក្របខ័ណ្ឌ Thai League 1 ជាមួយនឹង ៣៤ ពិន្ទុ៕

មតិយោបល់