ព័ត៌មានកីឡា

កីឡាករកូនកាត់ឥណ្ឌូនេស៊ី-ជប៉ុន បានចុះកុងត្រាជាមួយក្រុម PTT Rayong FC របស់ថៃ

កីឡាករកូនកាត់ឥណ្ឌូនេស៊ី-ជប៉ុន Ryuji Utomo បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុម PTT Rayong FC នៃក្របខ័ណ្ឌលីគលំដាប់ទី២របស់ថៃ។

ការមកដល់នៃកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ២៣ ឆ្នាំរូបនេះ នឹងជួយឱ្យ PTT Rayong អាចមានកៅអីមួយសម្រាប់លេងលីគកំពូល Thai League 1 នៅរដូវកាលក្រោយ។ លោក Gabriel Budi ដែលជាភ្នាក់ងាររបស់ Ryuji បាននិយាយថា៖ “សូមអរគុណ Ryuji Utomo ក្លាយជាកីឡាកររបស់ PTT Rayong ផ្លូវការ។ នៅឆ្នាំនេះក្រុម PTT Rayong មានគោលដៅធ្វើយ៉ាងណា ដើម្បីបានកៅអីមួយលេងនៅលីគកំពូលនារដូវកាលក្រោយ »។ នេះបើតាម BolaSport.com កាលពីថ្ងៃច័ន្ទ។

ម្យ៉ាងវិញទៀតលោក Budi ក៏បានបង្ហាញពីការលើកទឹកចិត្តដល់ Ryuji ឱ្យចូលរួមក្នុងក្រុមរបស់ថៃផងដែរ។ “មូលហេតុដែល Ryuji ទៅលេងនៅក្រៅប្រទេសគឺដើម្បីបន្ថែមបទពិសោធន៏មកក្រុមជម្រើសជាតិ និងដើម្បីផ្តល់ហិរញ្ញវត្ថុដល់គ្រួសាររបស់គាត់ជាពិសេសឪពុកដែលមានជំងឺ” ។ Ryuji ក្លាយជាកីឡាករទី ៣ មកពីឥណ្ឌូណេស៊ីដែលសម្រេចចិត្តទៅលេងនៅក្រៅប្រទេសនៅរដូវកាលក្រោយ។

កាលពីសប្តាហ៍មុន កីឡាករឥណ្ឌូនេស៊ី ២រូប បានទៅលេងនៅក្រៅប្រទេស មានដូចជា Evan Dimas និង Ilham Udin Armayin របស់ក្រុម Bhayangkara FC ហើយឈានដល់កិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយ Selangor FA របស់ម៉ាឡេស៊ី នៃក្របខ័ណ្ឌ Super League ៕

មតិយោបល់