ព័ត៌មានកីឡា

Lucas Moura បានយល់ព្រមមកចូលរួមជាមួយក្លិបចិន

ខ្សែប្រយុទ្ធក្លឹប PSG កីឡាករ Lucas Moura ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើការផ្លាស់ប្តូរទៅកាន់ក្រុមបាល់ទាត់ចិនដែលមានឈ្មោះថា Beijing Guoan ។

យោងតាម Goal ថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះ មានក្លិបមួយចំនួនក្នុងក្របខ័ណ្ឌ English Premier League បានទាក់ទងជាច្រើន រួមទាំង Chelsea ផងដែរ ប៉ុន្តែគាត់បានសម្រេចចិត្តមកប្រទេសចិនវិញ។ Lucas នឹងត្រូវផ្លាស់ទៅទីក្រុង Beijing នៅខែមករា បន្ទាប់ពីគាត់បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយជាមួយក្រុមក្របខ័ណ្ឌ CSL ។ តាមរបាយការណ៍ក៏បានបង្ហើបឱ្យដឹងផងដែរថា អតីតកីឡាករ Sao Paulo បានពិគ្រោះជាមួយអតីតមិត្តរួមក្រុម PSG របស់គាត់ Ezequiel Lavezzi និងកីឡាករ Renato Augusto ដែលជាកីឡាករប្រេស៊ីល កំពុងលេងក្នុងប្រទេសចិន។

Lucas សង្ឃឹមថាការផ្លាស់ប្តូរនេះនឹងបង្កើនឱកាសរបស់គាត់ក្នុងការបង្កើនសមត្ថភាពឲ្យក្រុមជម្រើសជាតិប្រេស៊ីលនា World Cup 2018 ខាងមុខ ខណ:ដែលគាត់មិនបានបង្ហាញខ្លួនក្នុងការប្រកួត Ligue 1 របស់បារាំងចំនួន ៤ លើកចុងក្រោយនៅ PSG ៕

មតិយោបល់