ព័ត៌មានកីឡា

ខ្សែបម្រើស្លាបរបស់ក្លិប Muangthong United ផ្លាស់មកកាន់ Prachuap FC

យោងតាមរបាយការណ៍ពីប្រទេសថៃបានឱ្យដឹងថាក្លិប Muangthong United បានសម្រេចឲ្យកីឡាករ Leandro Assumpcao ផ្លាស់ប្តូរទៅកាន់ Prachuap FC ។

ខ្សែបម្រើស្លាបវ័យ ៣១ឆ្នាំ បានចំណាយពេល ៦ ឆ្នាំលេងនៅក្នុងប្រទេសថៃ ចាប់តាំងពីបានចូលរួមជាមួយក្រុម Chiangrai United កាលពីឆ្នាំ ២០១១ ។ កីឡាករប្រេស៊ីលរូបនេះធ្លាប់ចំណាយពេល ៣ រដូវកាលនៅ Chiangrai United ដោយរកបាន ១៧ គ្រាប់ ក្នុង ៤៥ ប្រកួត។ បន្ទាប់មកគាត់បានផ្លាស់ទៅលេងនៅ Chonburi FC ក្នុងឆ្នាំ ២០១៥ និងបានបង្ហាញខ្លួន ៧៣ ប្រកួត ឱ្យក្លិបដោយស៊ុតបញ្ចូលទីបាន ២៨ គ្រាប់។

Assumpcao ទើបតែបានចូលរួមជាមួយ Sisaket នៅដើមឆ្នាំនេះ ប៉ុន្តែបានផ្លាស់ប្តូរទៅជាក្រុម Muangthong United ជាកន្លែងដែលគាត់ទទួលបានពានរង្វាន់ Thai League Cup នៅក្នុងពាក់កណ្តាលជុំទីពីរនៃរដូវកាល ២០១៧ ៕

មតិយោបល់