ព័ត៌មានកីឡា

ចុងសប្តាហ៍នេះ! កីឡាករប្រដាល់កម្ពុជាដែលល្បីនៅ MAX MUAY THAI ធឿន ធារ៉ា នឹងត្រូវឡើងវាយលើសង្វៀន បឹងស្នោរ

កីឡាករប្រដាល់គុនខ្មែរដែលកំពុងតែល្បីល្បាញនៅទឹកដីប្រទេសថៃក្នុងកម្មវិធី MAX MUAY THAI ធឿន ធារ៉ា នឹងត្រូវប្រកួតជាមួយកីឡាករ រ៉ាស៊ីសឹង្ហា (ថៃ) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ នាសង្វៀន បឹងស្នោរ ចាប់ពីម៉ោង ៤ រសៀលតទៅ។

ភាពល្បីល្បាញរបស់ ធឿន ធារ៉ា កើតចេញពីជ័យជម្នះក្នុងទឹកដីថៃ ដោយអ្នកប្រដាល់គុនខ្មែររូបនេះ បានបង្ករភាពភ្ញាក់ផ្អើលក្នុងកម្មវិធី MAX MUAY THAI របស់ប៉ុស្តិ៍លេខ៨ បន្ទាប់ពីបានផ្ដួលម្ចាស់ផ្ទះជាច្រើនរូប រហូតដល់កេរ្តិ៍ឈ្មោះរបស់គេសាយភាយខ្លាំងមកដល់ទឹកដីកម្ពុជា។ ខណ:ដែលគូប្រកួតលើកនេះគឺជាអតីតម្ចាស់ខ្សែក្រវាត់ W.P.M.F RASEESING WOR. WIWATTANANON ហើយអ្នកប្រដាល់ថៃនេះ ធ្លាប់មកទឹកដីកម្ពុជាជាច្រើនដង​ហើយ ប៉ន្តែដូចជាមិនសូវជោគជ័យសោះ ដូចជាជំនួបចុងក្រោយ គឺសន្លប់ក្រោមផ្លែកែងរបស់ ពេជ្រ សីហា។

រង់ចាំមើលថា អ្នកប្រដាល់វ័យ ១៨ឆ្នាំ របស់កម្ពុជារូបនេះ​ អាចសាងភាពល្បីល្បាញរបស់ខ្លួនដូចនៅទឹកដីថៃដែរទេ បន្ទាប់ពីក្នុងស្រុកកន្លងមក បានយកឈ្នះរៀមច្បងកណ្ដាប់ដៃដែក រឿង សោភ័ណ្ឌ និងបន្តផ្ដួលមេម៉ាយតែងខ្លួន អ៊ុំ ចម្រើន ផងនោះ៕

មតិយោបល់