ព័ត៌មានកីឡា

ចាន់ វឌ្ឍនាកា មកកម្ពុជាវិញរសៀលនេះ បន្ទាប់ពីផុតកិច្ចសន្យាជាមួយ ក្លិប Fujieda MYFC

កីឡាកររបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងត្រូវធ្វើដំណើរត្រលប់មកមាតុប្រទេសវិញ នៅវេលាម៉ោង ៣:៤០ នាទី រសៀល ថ្ងៃទី០៧ ខែធ្នូ នេះ តាមជើងហោះហើរលេខ NH817។

ក្នុងការត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីកិច្ចសន្យាខ្ចីជើងរវាង ក្លិបបឹងកេត នឹងក្លិប Fujieda MYFC នៃលីគលំដាប់ទី ៣ ជប៉ុន បញ្ចប់ជាផ្លូវការ ក្រោយចំណាយពេល ១ រដូវកាលពេញ តែបានបង្ហាញខ្លួនត្រឹមរយ:ពេល ៤ នាទីប៉ុណ្ណោះ។ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ នឹងត្រូវមកជួយក្រុម បឹងកេត ក្នុងការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2017។

សូមបញ្ជាក់ថា បឹងកេត ត្រូវប្រកួតជាមួយក្រុម Sanna Khanh Hao FC របស់វៀតណាម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នាកីឡដ្ឋាន Hang Day Stadium ក្នុងទីក្រុង Hanoi ខណ:ការប្រកួតនឹងចាប់ផ្ដើមវេលាម៉ោង ៥:៤៥ នាទីល្ងាច៕

មតិយោបល់