ព័ត៌មានកីឡា

លោក Klopp ថា Coutinho មិនចាកចេញពី Liverpool ឡើយ

បើទោះបីីជាមានពត៌មានជាច្រើន បានឲ្យដឹងពីការចាកចេញរបស់ ខ្សែបម្រើប្រយុទ្ធ Philippe Courinho ពី Anfield នៅខែមករាខាងមុខនេះ ក៍ដោយ តែលោក Klopp បានឲ្យដឹងផ្ទុយមកវិញថា កីឡាករប្រេស៊ីល រូបនេះ នឹងមិនចាកចេញពីក្រុមហង្សក្រហម Liverpool ឡើយ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា លោក​ Klopp បានអះអាងពីការមិនចាកចេញ របស់ Coutinho ទៅកាន់ Barcelona ។ ប្រភពខាងលើដដែល បានឲ្យដឹងថា ក្រុម Barcelona បានទាក់ទងមកទិញ Philippe Coutinho ចំនួន៣ លើកកន្លងមកហើយ ចាប់តាំងពីរដូវក្តៅកន្លងមក។ ម្យ៉ាងវិញទៀតនោះ ប្រភពពត៌មាន នាពេលកន្លងមក បាននិយាយថា Coutinho ចង់ផ្លាស់ទៅលេងឲ្យក្រុមអ្នកមានបុណ្យ Barcelona យ៉ាងខ្លាំង ហើយលោក Klopp ក៍បានយល់ព្រម ក្នុងការឲ្យកីឡាកររូបនេះចាកចេញផងដែរ ដលតម្លៃផ្ទេរ Coutinho មិនក្រោម ១៤០លានផោនឡើយ។

ក៍ប៉ុន្តែ នៅពេលថ្មីៗនេះ លោក Klopp បានបញ្ជាក់ផ្ទុយមកវិញថា Coutinho មិនចាកចេញពី Liverpool ឡើយនៅរដូវកាលនេះ បើទោះបីជរូបគេមានក្តីស្រម៉ៃចង់ទៅលេងឲ្យក្រុម Barcelona ក៍ដោយ។ លោកបានបញ្ជាក់ទៀតថា នៅពេលនេះ Coutinho សប្បាយចិត្តក្នុងការចូលរួមជាមួយ Liverpool ដែលខុសប្លែកពីដើមរដូវកាលកន្លងមក ។ ជាងនេះទៅទៀត កីឡាករប្រេស៊ីលរូបនេះ ចង់ឈ្នះពានជាមួយ Liverpool សិនមុននឹងគេចាកចេញ ដោយរូបគេចង់ប្រើឱកាសចុង​ក្រោយក្នុងរដូវកាលនេះ ដើម្បីដណ្តើមយកពានណាមួយ​ឲ្យក្លិបសិន។

ដោយហេតុនេះហើយ លោក Klopp ជឿជាក់ថា តាមរយ:ហេតុផលនេះ Coutinho នឹងមិនចាកចេញពី Anfield ឡើយ នៅខែមករាខាងមុខនេះ ដោយរង់ចាំរហូតដល់រដូវក្តៅខាងមុខ ពោលគឺចប់ព្រឹត្តិការណ៍ World Cup សិន។

មតិយោបល់