Post News Media ព័ត៌មានកីឡា Dario Conca ត...

Dario Conca ត្រូវត្រលប់មក Shanghai SIPG វិញក្រោយចប់កិច្ចសន្យាខ្ចីជើងជាមួយ Flamengo

ខ្សែបម្រើ Dario Conca សញ្ជាតិអាហ្សង់ទីន ត្រូវបានត្រលប់មកក្លិប Shanghai SIPG វិញបន្ទាប់ពីការខ្ចីជើងជាមួយក្លិបយក្សប្រេស៊ីល Flamengo ត្រូវបានបញ្ជប់។

បន្ទាប់ពីចំណាយពេលពីររដូវកាលជាមួយនឹងក្លិប Shanghai SIPG កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចុះហត្ថលេខារយ:ពេល ១ ឆ្នាំជាមួយនឹងក្លិប Flamengo ក្នុងលក្ខខ័ណ្ឌខ្ចីជើង តាំងពីដើមឆ្នាំមក។ យោងតាម Globo.com អ្នកតំណាងរបស់កីឡាករ Conca បានបញ្ជាក់ថា ខ្សែបម្រើរូបនេះ នឹងវិលត្រឡប់មកកាន់ប្រទេសចិនវិញ នៅចុងខែនេះ ចំពេលដែលខ្សែបម្រើប្រយុទ្ធ Fluminense ដែលជាអតីតមិត្តរួមក្រុមក៏បានមកក្លិបចិននេះដែរ នៅឆ្នាំ ២០១៨ ។

ភ្នាក់ងាររបស់ Conca លោក Marcos Motta បានថ្លែងនៅលើ Globo ថា៖ “កាលពីថ្ងៃពុធគាត់បានហ្វឹកហាត់ជាមួយ Flamengo” ។ “គាត់រៀបចំអីវ៉ាន់របស់គាត់រួចហើយនឹងត្រលប់ទៅ Shanghai SIPG នៅថ្ងៃទី ២៧ ខែធ្នូ” ។ Conca ត្រូវបានចុះកិច្ចសន្យាជាមួយក្លិប Chinese Super League រហូតដល់ខែធ្នូ ឆ្នាំ ២០១៨ ៕

Loading...