ព័ត៌មានកីឡា

គិតត្រឹមវគ្គចែកពូល Spurs ជាក្រុមអង់គ្លេសល្អជាងគេនៅ Champion League

សម្រាប់រដូវកាលនេះ ប្រៀបដូចទៅនឹង៥-៦ឆ្នាំមុន ដែលក្រុម​នៅអង់គ្លេស បានគ្រងនូវសករាជយ៉ាងល្អ ក្នុងការ​ប្រកួតពានរង្វាន់​ UEFA Champion League ។

ជាក់ស្តែងណាស់ ក្នុងឆ្នាំនេះ ក្រុមដែលឡើងមកពីលីគកំពូលអង់គ្លេស ទាំង៥ក្រុមរួមមាន តោខៀវ Chelsea, មេឃខៀវ Manchester City, បីសាចក្រហម Manchester United, ហង្សក្រហម Liverpool និង មានខ្នាយមាស Tottnham Hotspur សុទ្ធសឹងតែឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ Champion League ។ យ៉ាងណាវិញ ក្នុងចំណោមក្រុមអង់គ្លេស ទាំង៥ក្រុមនេះ យើងសង្កេតឃើញថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញខ្លួនយ៉ាងល្អ ក្នុងពានកំពូលអឺរ៉ុបមួយនេះ។ ជាក់ស្តែងណាស់ Spurs បានស្ថិតក្នុងពូលមរណ: ជាមួយក្រុមការពារជើងឯក Real Madrid ក្រុមខ្លាំង Dortmund និង APOEL Nicosia ។

យ៉ាងណាក៍ដោយ ឆ្លងកាត់ការប្រកួតក្នុងពូល ទាំង៦ប្រកួតកន្លងមក Tottenham ធ្វើបានយ៉ាងល្អ ដោយមិនទាន់ភ្លាត់ចាញ់១ប្រកួតនៅឡើយទេ សូម្បី Real Madrid ក៍មិនអាចធើ្វស៊ី ក្រុមអង់គ្លេសមួយនះបានដែរ។ គួរបញ្ជាក់ផងដែរថា ៦ប្រកួតក្នុងពូលនេះ Spurs ឈ្នះ៥ និងស្មើ១ ខណ:ក្រុមអង់គ្លេសផ្សេងទៀត ដែលធ្វើបានល្អដែរនោះ គឺហង្សក្រហម Liverpool មិនស្គាល់ចាញ់ដូចគ្នា ដោយ៦ប្រកួត ឈ្នះ៣​ ស្មើ៣ ស្របពេលដែល Man City និង Man Utd ឈ្នះ៥ប្រកួត ស្មើ១ ចំណែក Chelsea វិញ ក៍ធ្វើបានយ៉ាងល្អផងដែរ។

ដូច្នេះហើយ សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champion League ឆ្នាំនេះ ក្រុមអង់គ្លេសទាំងអស់ ធ្វើបានយ៉ាងល្អ ដោយបានឡើង ទៅកាន់វគ្គ ១៦ក្រុមចុងក្រោយទាំងអស់ ខណ: Tottenham Hotspur មានទម្រង់លេងយ៉ាងល្អ ដោយអាចឆ្លងផុតពូល​មរណ:បានយ៉ាងល្អផងដែរ។

មតិយោបល់