Post News Media ព័ត៌មានកីឡា តោះ! មកដឹងទាំ...

តោះ! មកដឹងទាំងអស់គ្នា ពីតម្លៃខ្លួនរបស់​ Messi ក្នុងកុងត្រាថ្មីជាមួយ Barcelona

ថ្វីបើខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi បរាជ័យមិនបានឈ្នះ ពាន Balon D’Or នៅឆ្នាំនេះក្តី តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកីឡាករវ័យ៣០ឆ្នាំអាហ្សង់ទីនរូបនេះ កំពុងតែបំបែកកំណត់ត្រា ជាកីឡាករដែលមានតម្លៃពលកម្ម ខ្ពស់បំផុតក្នុងពិភពលោក។

ជាក់ស្តែងណាស់ បើតាមរបាយការណ៍ ដែលទទួលបានពី ESPN reports បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះ Balon D’Or ៥លើករូបនេះ បានចុះកុងត្រាថ្មី ជាមួយក្រុម Barcelona ខណ:កុងត្រាថ្មីនេះ បានធ្វើឲ្យ Lionel Messi ទទួលបាន​ប្រាក់ឈ្នួលរហូតដល់ទៅ ៧០លានអឺរ៉ូក្នុងមួយឆ្នាំ។ តាមរយ:ទឹកប្រាក់យ៉ាងសម្បើមនេះ បង្ហាញឲ្យឃើញថា Messi ទទួលបានទឹកប្រចាំសប្តាហ៍រហូតដល់ទៅ ១,៣៥លានអឺរ៉ូ ដែលគិតក្នុង១ថ្ងៃទទួលបាន ៩៥៨០០អឺរ៉ូ និង១ម៉ោង ៣៩៩៥អឺរ៉ូ។

បើយើងក្រឡេកមើលទៅលើតម្លៃពលកម្មខ្ពស់ មិនធ្លាប់មាននេះ យើងឃើញថា ត្រឹមតែទឹកប្រាក់នៃពលកម្ម១ថ្ងៃប៉ុណ្ណោះ វាមានតម្លៃថ្លៃជាងកីឡាករល្បីៗមួយចំនួន ដែលតម្លៃពលកម្មមួយសប្តាហ៍ ទាបជាង ១០ម៉ឺនអឺរ៉ូផង។ ម្យ៉ាងវិញទៀត តម្លៃពលកម្ម១ថ្ងៃរបស់ Messi នេះដែរ សឹងតែប្រហែលតម្លៃពលកម្មមួយសប្តាហ៍របស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលទទួលបានត្រឹមជាង ១០លានអឺរ៉ូប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត តម្លៃពលកម្មនេះ ក៍ខ្ពស់ជាងអតីតមិត្តរួមក្រុម Neymar ដែលបានផ្លាស់ទៅកាន់ Paris Saint Germain ផងដែរ ខណ:​ តម្លៃពលកម្មរបស់ Ronaldo កាន់តែមានគម្លាតឆ្ងាយពី Lionel Messi ។

ដូច្នេះហើយ Lionel Messi បានបំបែកកំណត់ត្រា ជាកីឡាករដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ នាពេលបច្ចុប្បន្ននេះ។

Loading...