Post News Media ព័ត៌មានកីឡា Mourinho៖ ថ្វ...

Mourinho៖ ថ្វីបើអវត្តមាន Pogba តែ Man Utd ត្រៀមរួចហើយក្នុងការទទួល Man City

នៅយប់ស្អែកនេះ គឺជាការប្រកួតដ៍ធំមួយ របស់ Premier League ដែលក្រុមបីសាចក្រហម Manchester United ទទួលក្រុម កំពូលតារាងមេឃខៀវ Manchester United ។

យ៉ាងណាវិញ លោក Jose Mourinho គ្រូបង្វឹកក្រុមបីសាចក្រហម United បានឲ្យដឹង តាមរយ: ESPN reports ថា សម្រាប់ការប្រកួតដ៍សំខាន់នេះ យើងនឹងអវត្តមានតួអង្គយ៉ាងសំខាន់ Paul Pogba ដោយជាប់ពិន័យកាតក្រហម កាលពីជំនួបជាមួយក្រុមកាំ​ភ្លើងធំ Arsenal កាលពីសប្តាហ៍មុន។ ក៍ប៉ុន្តែ លោក Mourinho បានឲ្យដឹងបន្ថែមទៀតថា “យើងបានត្រៀមខ្លួនរួចហើយ ក្នុងការទទួលក្រុម Manchester City ដែលជាក្រុមខ្លាំង មិនទាន់ស្គាល់ចាញ់នៅឡើយនោះ” ។

បន្ថែមលើនេះ គ្រូបង្វឹក​ក្រុមបីសាចក្រហម Manchester United រូបនេះ មានជំនឿចិត្តយ៉ាងមុតមាំ ក្នុងការផ្តួលក្រុម Manchester City ឲ្យស្គាល់បរាជ័យលើកដំបូងនៅ Premier League ។ គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន ក្នុងជំនួបនៅទឹកដី Old Trafford នេះដែរ ក្រុម Manchester City បានបំបាក់ Manchester United ក្នុងលទ្ធផល ២-១ ខណ:វិលទៅកាន់ទឹកដី ក្រុម Manchester City វិញ បានត្រឹម ០-០ ប៉ុណ្ណោះ។ ក៍ប៉ុន្តែ កាលពីមុនរដូវកាលកន្លងមក ពោលនៅទឹកដីសហរដ្ឋអាមេរិក បីសាចក្រហម Manchester United បានបំបាក់ Manchester City ក្នុងលទ្ធផល ៣-០ ។

ដូច្នេះហើយ តាមរយ:ហេតុផលខាងលើនេះ លោក Jose Morinho ជឿជាក់យ៉ាងមុតមាំថា ក្រុមរបស់លោក នឹងអាចបំបាកក្រុម របស់លោក Pep Guadiola ជាថ្មីម្តងទៀត នៅយប់ស្អែកនេះ បើទោះបីជាមិនមានវត្តមានរបស់ខ្សែ​បម្រើដ៍ឆ្នើម Paul Pogba ក៍ដោយ។

Loading...