ព័ត៌មានកីឡា

Coutinho ចេញមុខបដិសេធ ការមិនផ្លាស់ទៅ Barcelona

ខ្សែបម្រើប្រយុទ្ធ ប្រេស៊ីល Philippe Coutinho បានចេញមុខបដិសេធ ពត៌មានដែលលោក Klopp ថារូបគេមិនចាកចេញពី Anfield នៅខែមករាខាងមុនេះ នោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Philippe Coutinho មិនមានបំណងចង់បន្តអាជីពនៅ ក្រមហង្សក្រហម Liverpool ឡើយ។ ក្នុងនោះដែរ​ បើតាមប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា Coutinho បានបដិសេធ ចំពោះពត៌មាន ដែលថារូបគេ មិនចង់ចាកចេញពី Anfield នោះ ។ Coutinho បានឲ្យដឹងបន្ថែមទៀតថា រូបគេមានបំណងចង់ផ្លាស់ទៅកាន់ក្រុម Barcelona យូរណាស់មកហើយ ខណ:ការខកចិត្តនារដូវក្តៅកន្លងមកនេះ នៅតែជាស្រមោល តាមអន្ទងរូបគេដដែល។

យ៉ាងណាវិញនោះ សម្រាប់ខែមករាខាងមុខនេះ Coutinho មានក្តីសង្ឃឹមយ៉ាងខ្លាំង ក្នុងការទៅលេងឲ្យក្រុម Barcelona ស្របពេលដែលក្លិបកំពូលរបស់អេស្ប៉ាញ​មួយនេះ បានត្រៀមទឹកប្រាក់ប្រមាណជា ១២៧លានផោន ដើម្បីទិញយក Philippe Coutinho ពីហង្សក្រហម Liverpool ។ ក៍ប៉ុន្តែ ថ្មីៗនេះ លោក Klopp គ្រូបង្វឹករបស់​ក្រុម Liverpool បានចេញមុខមកបញ្ជាក់ថា Coutinho មិនចាកចេញពី Anfield ឡើយនៅខែមរាខាងមុខនេះ ដោរង់ចាំរហូតដល់រដូវក្តៅឆ្នាំក្រោយ ដោយកីឡាករប្រេស៊ីល​រូបនេះ ចង់ឈ្នះពាន ណាមួយជាមួយហង្សក្រហម Liverpool សិន។

ចំពោះ ពត៌មាននេះដែរ បានធ្វើឲ្យ Coutinho មានប្រតិកម្មយ៉ាងខ្លាំង ដោយកីឡាកររូបនេះ បាននិយាយថា នៅខែក្រោយនេះ គឺជាពេលវេលាចុងក្រោយរបស់ រូបគេនៅ Anfield ហើយ ដោយរូបគេនឹងទៅចូលរួមជាមួយក្រុម Barcelona ។ ដូច្នេះហើយ ចំពោះពត៌មានដែលលោក Klopp ថា Coutinho មិនចាកចេញនោះ ត្រូវបានកីឡាកររូបនេះ ចេញមុខមកញ្ជាក់ថា រូបគេនឹងចាកចេញពី Anfield ទៅកាន់ Barcelona នៅខែមករាខាងមុខនេះ។

មតិយោបល់