ព័ត៌មានកីឡា

Bale ចេញពី Real ដោយសារ Kane

បើទោះបីជាខ្សែប្រយុទ្ធវែល Gareth Bale អាចចូលលេងវិញបានក៍ដោយ តែកីឡាកររូបនេះ នៅតែត្រូវ​ចាកចេញ ពី Real Madrid ដដែល នៅរដូវក្តៅក្រោយនេះ ដោយសារក្រុមអេស្ប៉ាញមួយនេះ បានត្រៀមនាំយក​ខ្សែប្រយុទ្ធផ្សេងមកជំនួសរូបគេទៅហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា Gareth Bale លេងឲ្យ Real Madrid ក្នុងរដូវកាលននេះ គឺជារដូវកាលចុងក្រោយ​របស់​រូបគេហើយ។ ជាការពិតណាស់ បើតាមពត៌មានជាច្រើនកន្លងមក Bale នឹងត្រូវផ្លាស់ទៅ​កាន់ បីសាចក្រហម Manchester United នៅរដូវក្តៅក្រោយនេះ ខណ: Tottenham និង Arsenal ក៍ចង់បានកីឡាករវែលរូបនេះដែរ។

យ៉ាងណាវិញនោះ បើតាមប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា ការចាកចេញរបស់ Gareth Bale ពី Real Madrid នេះដែរ ដោយសារតែ ក្រុមអធិរាជស បានត្រៀមនាំយក​ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ពីអតីតក្លិបចាស់របស់គេ Totenham នៅរដូវក្តៅខាង​មុខ​នេះ។ ការនាំយក Kane នេះដែរ គឺជាការធ្វើឲ្យតំណែង ១១នាក់ដំបូងរបស់គេ ដែលកំពុងរង្គោះរង្គើស្រាប់នោះ កាន់តែត្រដាបត្រដួសថែមទៀត ជាហេតុធ្វើឲ្យរូបគេ ត្រូវរកច្រកចាកចេញ ទៅកាន់ក្លិបថ្មី ដែលផ្តល់លក្ខខ័ណ្ឌ​ប្រសើរដល់រូបគេ។

ដូច្នេះហើយ តាមរយ:ហេតុផលខាងលើនេះ ប្រសិនបើ Real Madrid មិននាំយក Harry Kane មកទេនោះ Gareth Bale មិនចាកចេញឡើយ ស្របពេលដែលវត្តមានរបស់ Kane នេះហើយ ជាដើមចមធ្វើឲ្យ កីឡាករដ៍ឆ្នើមវែល រូបនេះ ចាកចេញពី Real Madrid នៅរដូវក្តៅក្រោយនេះ។

មតិយោបល់