Post News Media ព័ត៌មានកីឡា Everton ត្រៀម...

Everton ត្រៀមប្រជែងជាមួយ Chelsea និង Liverpool

ក្រុម Everton ក្រោមការដឹកនាំរបស់លោក Sam Allardyce ហាក់មានការគ្រាន់បើជាងមុន ដោយលេងមិន​ទាន់ស្គាល់ចាញ់មួយប្រកួតនៅឡើយទេ គិតចាប់តាំងពី​លោកចូលមកដឹកនាំក្លិប នាចុងខែវិច្ឆិកា កន្លងមកនេះ។

យ៉ាងណាវិញ លោក Sam Allardyce បានសម្លឹងឃើញ​ខ្សែប្រយុទ្ធដែលកំពុងមានប្រជាប្រិយមួយរូប គឺកីឡាករ Aubameyang របស់ក្រុម Dortmund ។ ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Everton បានត្រៀមនូវទឹកប្រាក់ប្រមាណជា ៦០លានផោន ក្នុងការប្រជែងទិញយកខ្សែប្រយុទ្ធ ដ៍ឆ្នើម​រូបនេះ ពីក្រុម Dortmund ។ យ៉ាងណាវិញ សម្រាប់ការទិញយក Aubameyang នេះដែរ វាហាក់ដូចជារឿងមិនងាយស្រួលឡើយ សម្រាប់ក្រុម Everton ព្រោះថា គូប្រជែងរបស់ពួកគេ មាន Chelsea និង Liverpool សុទ្ធសឹង ចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ។

បើទោះបីជាមាន ភាគរយតិច ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះក៍ដោយ តែលោក Sam Allardyce មានជំនឿថា ក្រុមរបស់លោក មិនប្រាកដថារបូតកីឡាកររូបនេះឡើយ។ លោកបានឲ្យដឹងថា Chelsea និង Liverpool ថ្វីត្បិតជា​ក្រុមខ្លាំង និងជាកន្លែងដែលកីឡាករ ចង់ទៅលេងជាង Everton មែន តែមិនប្រាកដថាល្អជាង Everton ឡើយ ព្រោះថានៅ Everton ប្រសិនបើ Aubameyang មកមែន ជម្រើស១១នាក់ដំបូងកំពុងរង់ចាំគេ ខណ: Chelsea និង Liverpool មិនប្រាកដឡើយថា Aubameyang នឹងបានលេងក្នុងជម្រើស១១នាក់ ដំបូងនោះ ។

ដូច្នេះហើយ លោក Sam Allardyce មាន​ជំនឿចិត្តយ៉ាងមុតមាំថា ក្រុម Everton នឹងទទួលជោគជ័យក្នុងការប្រជែងយក ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុម Dortmund ជាក់ជាមិនខាន បើទោះបីជាជួបគូប្រជែងធំ Chelsea និង Liverpool ក៍ដោយ។

Loading...