Post News Media ព័ត៌មានកីឡា Real លុត Sevi...

Real លុត Sevilla ត្រឹម១តង់ ៥-០ ខណ: Ronaldo កាន់តែល្អ

ក្រុមអធិរាជស Real Madrid បានលុតក្រុម Sevilla យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ មិនឲ្យតដៃបានឡើយ ស្របពេលដែលខ្សែប្រយុទ្ធលំដាប់កំពូល Cristiano Ronaldo ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតនេះ។

ជាក់ស្តែងណាស់ Real Madrid បានបំបាក់ក្រុមជើងខ្លាំង Sevilla មិនឲ្យតដៃបានឡើយ ក្នុងលទ្ធផល ៥-០ យប់មិញនេះ។ ៥គ្រាប់របស់ក្រុម Real Madrid រកបានដោយ​ ខ្សែការពារ Nacho Fernandez នៅនាទីទី៣, Cristiano Ronaldo ២គ្រាប់ នៅនាទី២ និងទាត់បាល់ ១១ម៉ែត្រនៅនាទីទី៣១, Toni Kroos នៅនាទីទី៣៨ និងកីឡាករ Achraf Hakimi នៅនាទីទី៤២។ តាមរយ:ការស៊ុតយ៉ាងអស្ចារ្យនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបាន ៤គ្រាប់ហើយនៅ Laliga ថ្វីបើមិនច្រើនដូចកីឡាករផ្សេងៗ តែវាជាការចាប់ផ្តើមយ៉ាងល្អឡើងវិញ របស់កីឡាកររូបនេះ បន្ទាប់ពីទទួល Balon D’Or ។

គួរបញ្ជាក់ផងដែរថា Real Madrid នៅតែជាក្រុមប្រជែងពានឆ្នាំនេះដដែល បើទោះបីជាក្រុម Barcelona បាននាំមុខ ៥ពិន្ទុ​ ( នៅសល់១ប្រកួតក្នុងដៃ) ក៍ដោយ។ ដូច្នេះហើយ Real Madrid ចាប់ផ្តើ់ល្អឡើងវិញហើយ នៅក្របខ័ណ្ឌ Laliga ខណ: Ronaldo​ ក៍ចាប់ផ្តើមក្លាយជាអ្នករកគ្រាប់បាល់ឲ្យក្រុម Real Madrid ឡើងវិញផងដែរ។

Loading...