ព័ត៌មានកីឡា

Juventus ក៍មិនអាចធ្វើអ្វី Inter Milan បានដែរ

គិតត្រឹមសប្តាហ៍ទី១៦ នេះដែរ​ ក្រុម Inter Milan មិនទាន់ស្គាល់បរាជ័យបរាជ័យម្តងណាឡើយ បើទោះបីជា​ក្រុមការពារជើងឯកចាស់ Juventus ក៍មិនអាចយកឈ្នះក្រុមកំពុងឡើងជើងនេះបានដែរ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតដ៍សំខាន់យប់មិញនេះ ក្រុម Juventus លេងបានត្រឹមស្មើ ០-០ ជាមួយក្រុម Inter Milan ប៉ុណ្ណោះ។ តាមរយ:លទ្ធផលនេះ បានធ្វើឲ្យក្រុម Inter Milan បន្តឈរកំពូលតារាង ដដែល ដោយរង់ចាំ ការប្រកួតរបស់ Napioli យប់នេះ ដើម្បីដឹងថា អ្នកណាជាអ្នកឈរកំពូលតារាងពិតប្រាកដ។ យ៉ាងណាវិញ សម្រាប់ក្រុម Inter Milan បានជួបក្រុមខ្លាំងៗអស់ហើយ ដូចជា Roma, Napoli និង Juventus ខណ:ក្រុមខ្លាំងៗទាំងប៉ុន្មាននេះ មិនអាចបំបាក់ Inter Milan បានឡើយ។

ម្យ៉ាងវិញទៀត Inter Milan អាចនឹង​ក្លាយជាជើងឯក ផងនៅក្នុងរដូវកាលនេះ ប្រសិនបើទម្រង់លេងរបស់ក្រុមមួយនេះ នៅតែរក្សាបានយ៉ាងល្អបែបនេះ។ ដូច្នេះហើយ ក្រុម Inter Milan នៅរដូវកាលនេះ ពិតជាធ្វើបានយ៉ាងល្អ ដោយមិនទាន់មានក្រុមណាមួយបំបាក់បានឡើយ បើទោះបីជាក្រុម Juventus ក៍ដោយ ក៍មិនអាចយកឈ្នះក្រុមមួយនេះបានឡើយ។

https://www.youtube.com/watch?v=oQY_jP1OTUQ

មតិយោបល់