Post News Media ព័ត៌មានកីឡា PSG ស្រង់ដើមប...

PSG ស្រង់ដើមបានវិញ

ក្រុម Paris Saint Germain បានចាប់ផ្តើមកែស្ថានការណ៍អាក្រក់របស់ពួកគេបានឡើងវិញហើយ ដោយបានយកឈ្នះក្រុម Lille ក្នុងលទ្ធផល ៣-១ យប់មិញនេះ។

បន្ទាប់ពីចញ់២ប្រកួតជាប់គ្នា ទាំងនៅ League1 និង Champion League រួចមកបានធ្វើឲក្រុមដ៍មានឥទ្ធិពលមួយនេះ ចាប់ផ្តើមរេករ៉ាក់យ៉ាងខ្លាំង។ យ៉ាងណាវិញ យប់មិញនេះ Paris Saint Germain អាចធ្វើបានល្អឡើងវិញហើយ ដោយបានបំបាក់ក្រុម Lille ក្នុងលទ្ធផល ៣-០ ។ ៣គ្រាប់របស់ Paris Saint Germain រកបានដោយ កីឡាករអាហ្សង់ទីន Angel Di Maria នៅនាទីទី ២៨, Javier Pastore នៅនាទីទី៤៩ និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទៅ ៩០។ គួរបញ្ជាក់ផងដែរ កាលពីសប្តាហ៍មុន Paris Saint Germain បានរងបរាជ័យក្រោមស្នាដៃក្រុម Strasburg ក្នុងលទ្ធផល ២-១ រួចបន្តមកចាញ់ក្រុម FC Bayern Munich ក្នុងលទ្ធផល ៣-១ បន្តទៀត។ យ៉ាងណាវិញ សម្រាប់សប្តាហ៍នេះ Paris Saint Germain ធ្វើបានយ៉ាងល្អវិញ ដោយមកបំបាក់ក្រុមក្រុម Lille ៣-១ វិញ។

ដូច្នេះហើយ ក្រុម Paris Saint Germain នៅតែឈរកំពូលតារាង​ League1 ដដែល ខណ:ក្រុម ជើងឯកចាស់ Monano ហាក់ដូចជាពិបាកក្នុងការតាមពី​ក្រោយខ្លាំងណាស់។ រង់ចាំមើលថា តើនៅមានក្រុមណាទៀត ដែលអាចបំបាក់ក្រុម Paris Saint Germain បានទៀត នៅក្នុងរដូវកាលនេះ។

Loading...