ព័ត៌មានកីឡា

Man City មកធ្វើស៊ី Man Utd ដល់ក្នុងដី

ក្រុមបាល់ទាត់ Manchester City បានបង្កើតនូវកំណត់ត្រាថ្មីមួយយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់មួយប្រកតនៅឡើយទេ ក្នុង១៥ប្រកួតកន្លងមកនេះ នៅ Premier League ។

ជាក់ស្តែងណាស់ ក្នុងការទៅលេងនៅ ទឹកដី Old Trafford របស់ក្រុមបីសាចក្រហម Manchester United ក្រុម Manchester City នៅតែធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ២-១ ។ ក្នុងនោះដែរ ក្រុម Manchester City បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Devid Silva នៅនាទីទី៤៣ ខណ:២នាទីបន្ទាប់ ពោលនៅនាទីទី៤៥ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford របស់ក្រុម Manchester United រកគ្រាប់បាល់តាមស្មើមកវិញ ដែលធ្វើឲ្យក្រុមទាំង២ មានលទ្ធផល ១-១ នៅតង់ទី១ ។

ឈានចូលដល់តង់ទី២ ក្រុម Manchester City បានវាយលុករបាន ១គ្រាប់ទៀត តាមរយ:ការស៊ុតរបស់កីឡាករ Nicolas Otamendi នៅនាទីទី៥៤ ដែលលទ្ធផលនេះ ត្រូវបានរក្សារហូតដល់ចប់​ការប្រកួត ជាហេតុធ្វើឲ្យ Manchester City បានយកឈ្នះក្រុម ក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ ។ គួរបញ្ជាក់ផងដែរថា ក្រុម Manchester City មិនទាន់ស្គាល់បរាជ័យម្តងណាឡើយ ក្នុងក្របខ័ណ្ឌ Premier League ខណ:ជំនួបជាួយក្រុមខ្លាំងៗទាំងអស់ ពោលដូចជាក្រុម Liverpool, Arsenal, Man Utd និង Chelsea គឺក្រុម​ Man City អាចយកឈ្នះបានទាំងអស់។

ដូច្នេះហើយ ក្រុម Manchester City បានបន្តកំណត់ត្រាយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់នៅឡើយទេ ក្នុងការការប្រកួត Premier League ស្របពេលដែលពានឆ្នាំនេះ ទំនងជាក្រុម Manchester City ជាអ្នលើកហើយ។

https://www.youtube.com/watch?v=Of63xdAkf9I

មតិយោបល់