ព័ត៌មានកីឡា

Barcelona នៅតែបន្តកំណត់ត្រាមិនចាញ់ នៅ Laliga

គិតមកទល់ពេលនេះ ក្រុម Barcelona ពិតជាធ្វើបានយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់មួយប្រកួតណាឡើយ ចាប់តាំង​ពីដើមរដូវកាលកន្លងមកនេះ ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតយប់មិញនេះ ក្រុម Barcelona បានបន្តយកឈ្នះក្រុម Villareal ក្នុងលទ្ធផល ២-០ នៅក្រៅដីបន្តទៀត។ ២គ្រាប់របស់ក្រុម Barcelona រកបាននៅតង់ទី២ ទាំង២គ្រាប់ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធ Luis Suarez នៅនាទីទី៧២ និង Lionel Messi នៅនាទីទី ៨៣​ខណ:ក្រុមម្ចាស់ផ្ទះ Villareal ទទួលបានកាតក្រហម១ តាំងពីនាទីទី៦០។ តាមរយ:ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Barcelona នៅតែបន្តគ្រងតំណែងកំពូលដដែល ដោយបន្តនាំមុខ ៥ពិន្ទុលើក្រុម Valencia និង ៨ពិន្ទុលើក្រុមស្តេចស Real Madrid ដែលជាក្រុមការពារជើងឯក។

យ៉ាងណាវិញនោះ Barcelona ក្នុងចំណោម ១៥ប្រកួតកន្លងមកនេះ ឈ្នះ១២ និងស្មើ៣ប្រកួត ដោយមិនទាន់ស្គាល់ចាញ់មួយប្រកួតនៅឡើយទេ។ ដូច្នេះហើយ ក្រុម Barcelona បានបន្តកំណត់ត្រាយ៉ាងល្អ របស់ពួកគេ ក្នុងរដូវកាលនេះ ដោយមិនទាន់ស្គាល់ចាញ់ ទាំងនៅ Laliga និង Champion League ។ រង់ចាំមើលថា តើក្រុមណាមួយដែលអាចបំបែកកំណត់ត្រាយ៉ាងល្អ របស់ក្រុម Barcelona ក្នុងរដូវកាលនេះ ខណ: Real Madrid មិនទាន់ជួបគ្នានៅឡើយទេ ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញមួយនេះ។

https://www.youtube.com/watch?v=8yQsY5YKGU0

មតិយោបល់