ព័ត៌មានកីឡា

Javier Mascherano អាចចូលរួមជាមួយ Hebei Fortune នៅក្នុងខែមករា

ខ្សែបម្រើការពារជើងចាស់របស់ក្លិប Barcelona កីឡាករ Javier Mascherano នឹងចាកចេញពីអេស្ប៉ាញ នៅខែមករា ហើយទិសដៅបន្ទាប់របស់គាត់អាចជា Hebei Fortune នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ Spanish Sport ។

កីឡាករអាហ្សង់ទីនរូបនេះ បានអះអាងថា គ្រូហ្វឹកហាត់របស់ក្លិប Barcelona មិនចង់ឱ្យ ចាកចេញទេប៉ុន្តែ ដោយសារការទៅចូលរួមជាមួយHebei Fortune អាចទទួលបានប្រាក់ខែទ្វេពីរដង។ ដោយសារតែលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Ernesto Valverde មិនសូវពេញចិត្ត Mascherano ដូច្នេះរូបគេបានប្រាប់ទៅ Barca កាលពីខែវិច្ឆិកាថាលោកចង់ចាកចេញ។ កីឡាករវ័យ ៣៣ឆ្នាំ នឹងធ្វើការផ្លាស់ប្តូរ ដើម្បីទៅកាន់ប្រទេសចិន នៅខែមករា​ ខណ:ដែលក្លិប Hebei Fortune បានបង្ហាញថាពួកគេចាប់អារម្មណ៍ទៅលើកីឡាករអន្តរជាតិអាហ្សង់ទីននេះ។

Mascherano បានចូលរួមជាមួយក្រុម Barcelona ដោយផ្ទេរពីក្លិប Liverpool កាលពីខែសីហា ឆ្នាំ២០១០ ហើយបានបង្ហាញខ្លួនជាង ៣៣០ ដង ក្នុងកំឡុងពេលប្រាំពីរឆ្នាំជាមួយក្លិប៕

មតិយោបល់