យោងតាមរបាយការណ៍ពី Goal Thailand បានឱ្យដឹងថាតារាឆ្នើមរបស់ក្រុម Bangkok Glass បានទទួលការអញ្ជើញពីក្រុម Cezero Osaka នៃក្បខ័ណ្ឌ J1 League របស់ប្រទេសជប៉ុន។
ប្រធានក្លិប Bangkok Glass លោក Pavin Bhirombhakdi បានបញ្ជាក់ថាក្លិបបានពិភាក្សាជាមួយ Cerezo Osaka ដើម្បីផ្ទេរ Chaowat ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ “ខ្ញុំសូមបញ្ជាក់ថា Cerezo Osaka ពិតជាចាប់អារម្មណ៍លើការចរចាបឋមអំពីកីឡាករ Chaowat ។ ឱកាសដែលពួកគេនឹងចុះហត្ថលេខាលើគាត់គឺខ្ពស់ណាស់។ ប៉ុន្តែយើងត្រូវតែចរចារឿងជាច្រើនជាពិសេសការរស់នៅក្នុងប្រទេសជប៉ុននិងរបៀបដែលគាត់អាចទៅដល់ទីនោះ។ បច្ចុប្បន្ននេះការពិភាក្សាមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេព្រោះថា Cerezo Osaka បានផ្តោតអារម្មណ៍ទៅលើការប្រកួត Emperor Cup ដើម្បីទទួលបានពានរង្វាន់ AFC Champions League នៅឆ្នាំក្រោយ»។
អតីតយុវជនរបស់ក្លិប Buriram United រូបនេះ បានចូលរួមជាមួយ Bangkok Glass កាលពីដើមឆ្នាំនេះ ក្នុងកិច្ចសន្យារយ:ពេល ៤ ឆ្នាំ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ ធ្លាប់ត្រូវបានបញ្ជូនទៅហ្វឹកហាត់ជាមួយនឹង Cerezo Osaka ពីរបីសប្តាហ៍ មុននឹងមកចូលរួមជាមួយ Bangkok Glass ៕
មតិយោបល់