Post News Media ព័ត៌មានកីឡា ប្រធានក្លិប S...

ប្រធានក្លិប Shanghai Shenhua៖ អនាគតរបស់ Carlos Tevez នៅតែមិនទាន់ច្បាស់

បើតាមអ្នកគ្រប់គ្រងក្រុម Shenhua លោក Mao Yijun កាលពីចុងសប្តាហ៍ថា អនាគតរបស់កីឡាករ Carlos Tevez នាក្លិបប្រទេសចិន Shanghai Shenhua នៅតែមិនច្បាស់លាស់ទេ។

លោក Yijun បានប្រាប់នៅពេលអ្នកសារព័ត៌មាន សួរពីអនាគតរបស់ Tevez ថា៖ “វាជាបញ្ហារសើបណាស់យើងមិនអាចឆ្លើយសំណួរនេះបានទេនៅពេលនេះ។ “ការសម្តែងរបស់ Tevez មិនបានសម្រេចតាមការរំពឹងទុករបស់យើងទេ។ គាត់បានរងរបួសមួយចំនួន ហើយគាត់មិនមាន ការរៀបចំមុនរដូវ ជាមួយយើងទេ។ យើងនៅតែពិភាក្សាពីអនាគតរបស់គេជាមួយក្លិប។”

“ទោះយ៉ាងណាក៏ដោយក្នុងការហ្វឹកហាត់និងនៅក្នុងការប្រកួតគាត់បានព្យាយាមអស់ពីសមត្ថភាពរបស់គាត់ ហើយអាកប្បកិរិយារបស់គាត់គឺមានលក្ខណ:ជាកីឡាករអាជីព។ ប៉ុន្តែគាត់មិនបានឈានដល់ការសម្តែងអស់ពីសមត្ថភាព ដោយសារតែស្ថានភាពសុខភាពរបស់គាត់”៕

Loading...