ព័ត៌មានកីឡា

ក្លិបបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត ប្រកាសជ្រើសរើសកីឡាករ

ក្លិបបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត បានជូនដំណឹង ស្តីពីការធ្វើេតេស្តជ្រើសរើសកីឡាករមួយចំនួន ដើម្បីមកចូលរួមជាមួយក្លិបនារដូវកាលក្រោយ ឆ្នាំ២០១៨។

បើតាមលក្ខខ័ណ្ឌនៃការជ្រើសរើសត្រូវមាន អាយុចាប់ពី ១៨ឆ្នាំ ដល់ ២៨ឆ្នាំ ហើយកីឡាករដែលធ្លាប់លេងអាជីព ត្រូវផ្តល់ជាអាទិភាព នឹងកីឡាករធ្លាប់លេងពានរង្វាន់ពាក់កណ្តាលអាជីព ត្រូវមានបទពិសោធន៍ ២ឆ្នាំ។ អ្នកចូលរួមក្នុងការជ្រើសរើសនេះត្រូវ នាំមកជាមួយសំបុត្រកំណើត នឹងអត្តសញ្ញានប័ណ្ណសញ្ជាតិខ្មែរ(កីឡាករខ្មែរ) ហើយសម្រាប់កីឡាករបរទេស ត្រូវមានលិខិតឆ្លងដែនមកជាមួយ។ បេក្ខជនទាំងអស់ត្រូវមានសម្ភារ:កីឡាគ្រប់គ្រាន់ផ្ទាល់ខ្លួនសម្រាប់ធ្វើតេស្តសមត្ថភាព។

ទីតាំងធ្វើតេស្តនៅកីឡដ្ឋាន AEU Sport Park ធ្វើតេស្តដំណាក់កាលទី១ នៅថ្ងៃទី១៧ នឹង ១៨ ខែធ្នូ ឆ្នាំ២០១៨។ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១០:០០នាទី ពេលល្ងាចម៉ោង ៣:០០នាទី ដល់ម៉ោង ៥:០០នាទី៕

ព័ត៌មានបន្ថែមសូមមើលខាងក្រោមនេះ៖

មតិយោបល់