Post News Media ព័ត៌មានកីឡា Real Madrid ម...

Real Madrid មិនប្រាកដការពារពាន ខណ: PSG ភាគរយនៃការឈ្នះ Champion League កាន់តែតិច

ក្រុមការពារជើងឯកចាស់ ស្តេចស Real Madrid ត្រូវធ្វើការងារយ៉ាងខ្លាំង នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ UEFA Champion League នេះ ដោយត្រូវជួបក្រុមខ្លាំង Paris Saint Germain របស់បារាំង។

នេះគឺជាការប្រកួត គូខ្លាំងមួយក្នុងចំណោម៨គូ ដែលត្រូវ​លេងនៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champion League រដូវកាលថ្មីនេះ។ ជាក់ស្តែងណាស់ Real Madrid ត្រូវប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ក្នុងការជួបជាមួយក្រុមកំពុងឡើងជើង Paris Saint Germain ។ គួរបញ្ជាក់ផងដែរថា Real Madrid គឺជាក្រុមការពារជើងឯកចាស់ តែសម្រាប់ការឡើងមកលេងក្នុងវគ្គ១៦ក្រុមចុងក្រោយនេះ ហាក់ដូចជារនាំងដ៍ធំមួយ ដែលអាចរារាំង Real Madrid ក្នុងការការពារជើងឯករបស់ពួកគេផងដែរ។

យ៉ាងណាវិញ សម្រាប់ក្រុម Paris Saint Germain វិញ ក៍មិនងាយស្រួលឡើយ ព្រោះថារដូវកាលនេះ ក្រុមបារាំងមួយនេះ បានចំណាយលុយយ៉ាងច្រើន ក្នុងការ​ទិញកីឡាករ ដើម្បីមហិច្ចតាពាន Champion League ។ ជាក់ស្តែងណាស់ ក្នុងវគ្គចែកពូលកន្លងមក​ Paris Saint Germain ធ្វើបានយ៉ាងល្អ ដោយឈរកំពូលតារាង ក្រោយពី៦ប្រកួតចាញ់តែ១ប្រកួតគត់ គឺចាញ់ក្រុម Bayern Munich ៣-១ ក្រៅពីនោះឈ្នះរហូត។ ក៍ប៉ុន្តែ សម្រាប់វគ្គ១៦ក្រុមចុងក្រោយនេះ បានធ្វើឲ្យពន្លឺក្តីសង្ឃឹម ឈ្នះ​ពាន របស់ Paris Saint Germain ចាប់ផ្តើមបាត់បង់ជាបណ្តើរៗ ព្រោះថា ការជួបជាមួយ Real Madrid ជាឿងមិនល្អឡើយ សម្រាប់ក្រុមបារាំងមួយ​នេះ ស្របពេលដែល PSG មានប្រវត្តិមិនល្អឡើយ ពេលប៉ះ Real Madrid នៅ Champion League ។

គួរបញ្ជាក់ផងដែរថា ជំនួបចុងក្រោយទាំ២ លើករបស់ក្រុម​ទាំង២លើក នៅ Champion League កាលពីឆ្នាំ ២០១៥-២០១៦ កន្លងមកក្នុងវគ្គចែកពូល ក្នុងដី Real Madrid ក្លិបអេស្ប៉ាញមួយនេះ បានយកឈ្នះ ក្នុងលទ្ធផល ១-០ និងបកទៅកាន់ទឹកដី Paris Saint Germain វិញ បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។ ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរវាងក្រុមនឹងចាប់ផ្តើម​ប្រកួតនៅថ្ងៃទី ១៤ខែកុម្ភ: ឆ្នាំ ២០១៨ ខាងមុខនេះ ដែល Real Madrid បើកទ្វារ Santiago Bernabeu ទទួលក្រុម Paris Saint Germain និងបកទៅទឹកដីបារាំងវិញ នៅថ្ងៃទី៦ មីនា បន្ទាប់ទៀត។

Loading...