ព័ត៌មានកីឡា

Man City សំណាងជាងគេក្នុងចំណោមក្រុមអង់គ្លេសទាំង៥ នៅវគ្គ ១៦ក្រុមចុងក្រោយ

ក្រុមដែលកំពុងលេងឡើងកូដ ដូចឡើងកាំជណ្តើរ Manchester City ពិតជាមានសំណាងខ្លាំងណាស់ បន្ទាប់ពីលទ្ធផលចេញមកបង្ហាញឲ្យឃើញថា ក្នុងចំណោមក្រុមអង់គ្លេសទាំង៥ ដែលបានឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ Champion League គឺ Man City ប៉ះក្រុមមិនសូវខ្លាំងឡើយ។

ជាក់ស្តែងណាស់ ក្រុម Man City បន្ទាប់ពីយកឈ្នះក្រុម​បីសាចក្រហម Manchester United នៅ Premier League រួចមក ពួកគេបានមកទទួលលទ្ធផលយ៉ាងល្អ នៅ Champion League ទៀត។ ក្នុងនោះដែរ ក្រុម Manchester City ត្រូវជួបក្រុមជើងខ្លាំងមកពីស្វ៊ីស Basel ក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះ។ ក៍ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី នៅមិនទាន់ប្រាកដថា ក្រុម Man City ដឹងតែឡើង​១០០% ទៅកាន់វគ្គ៨ក្រុមចុងក្រោយឡើយ ព្រោះថា Basel មិនមែនជាក្រុមធម្មតាឡើយ ដោយឆ្លងកាត់ការប្រកួតក្នុងពូល A​ កន្លងមកក្រុមមកពី​ស្វ៊ីសមួយនេះ បានយកឈ្នះក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ ផងដែរ។

យ៉ាងណាវិញ បើប្រើបធៀបជាមួយក្រុម អង់គ្លេសផ្សេងទៀត Man City មានសង្ឃឹមច្រើន ក្នុងការឡើងទៅកាន់វគ្គបន្ត ជាងក្រុមផ្សេងទាំងអស់ ខណ: ហង្សក្រហម Liverpool ក៍មានសង្ឃឹមគួរសមដែរ ដោយត្រូវជួប Porto , Man Utd ជួប Sevilla, Tottenham ជួប Juventus និង Chelsea ជួបក្រុម Barcelona ។ ដូច្នេះហើយ ក្រុម Manchester City នឹងមានឱកាសច្រើន ក្នុងការឡើងទៅកាន់វគ្គបន្តទៀត ដើម្បីប្រយុទ្ធដណ្តើមយកពាន Champion League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបាល់ទាត់មួយនេះ។

តោះ! មកមើលលទ្ធផលនៃការចាប់ឆ្នោត វគ្គ១៦ក្រុមចុងក្រោយ​ នៅក្របខ័ណ្ឌ UEFA Champion League ខាងក្រោមនេះទាំងអស់គ្នា៖
Manchester City ជួប Basel
Manchester United ជួប Sevilla
Liverpool ជួប Porto
Tottenham ជួប Juventus
Chelsea ជួប Barcelona
Real Madrid ជួប Paris Saint Germain
Bayern Munich ជួប Besiktas
Shakhtar Donetsk ជួប Roma

មតិយោបល់