ព័ត៌មានកីឡា

ផ្លូវការ!! កែវ​ សុខផេង ចូលរួមជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី

ខ្សែប្រយុទ្ធរបស់ក្លិប ភ្នំពេញក្រោយ កីឡាករ កែវ សុខផេង បានទៅចូលរួមជាមួយក្លិប PKNP FC​​ (Perak State Development Corporation Football Club) នៅលីគកំពូលនៃប្រទេសម៉ាឡេស៊ី នឹងបានឈានដល់ការចុះកិច្ចសន្យាជាផ្លូវការ។

បន្ទាប់ពីជាប់តេស្តពិនិត្យសុខភាពរួចរាល់ កែវ សុខផេង បានចុះកិច្ចសន្យារយ:ពេល១ឆ្នាំ ពោលគឺរាប់ចាប់ពីខែធ្នូនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្រៅពីប្រាក់ខែ កីឡាករកម្ពុជារូបនេះ ទទួលបាន​រថយន្ត​ ១​គ្រឿង​ សម្រាប់​ធ្វើ​ដំណើរ​ និង​​មាន​ផ្ទះ​ ១​ខ្នង ​សម្រាប់​ស្នាក់​នៅ។

ដូច្នេះហើយ សុខផេង នឹងបានលេងជាមួយអតីតមិត្តរួមក្រុមក្នុងក្លិប ភ្នំពេញក្រោន គឺខ្សែប្រយុទ្ធកូរ៉េខាងត្បូង Gi Sung Yeon ដែលបានចុះកិច្ចសន្យាលេងនៅ PKNP FC​​ ដូចគ្នា៕

មតិយោបល់