ព័ត៌មានកីឡា

Man Utd មិនលក់ Fellaini ឡើយ

ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្ត មិនលក់ខ្សែបម្រើ សក់សំពោង Marouane Fellaini ឡើយ នៅខែមករាខាងមុខនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បន្ទាប់ពីប្រកួតចាញ់ ក្រុម Manchester City ២-១ រួចមកលោក ហាក់មានបំណងចង់រក្សាទុក កីឡាករប៊ែលហ្ស៊ិក Marouane Fellaini មិនឲ្យចាកចេញពីក្លិបឡើយ។ ជាក់ស្តែងណាស់ ក្នុងខែមករាខាងមុខនេះ បានលេចធ្លាយនូវពត៌មានជាច្រើន នៃការចាកចេញ របស់កីឡាករសក់សំពោងរូបនេះ ខណ:ក្រុម Fernabache និង Juventus សុទ្ធសឹងមានការចាប់អារម្មណ៍លើកីឡាកររូបនេះ។

យ៉ាងណាវិញ លោក Jose Mourinho នឹងមិនលក់​កីឡាកររូបនេះឡើយ ថ្វីដ្បិតតែកុងត្រារបស់ Fellaini កាន់តែជិតផុតទៅហើយក្តី តែលោកនឹងរៀបចំឲ្យបានឆាប់បំ​ផុត​ ក្នុងកុងត្រាថ្មី ជាមួយ Fellaini ។ ម្យ៉ាងវិញទៀតនោះ Fellaini ក៍មិនចង់ចាកចេញពី Old Trafford ដែរ ស្របពេលដែល Man Utd មិនចង់បាត់បង់ទៀតនោះ ទំនងជានៅខែមករាខាងមុខនេះ ក្រុមបីសាចក្រហម មិនលក់​ កីឡាករប៊ែលហ្ស៊ិករូបនេះឡើយ។ ក៍ប៉ុន្តែ សម្រាប់ Fellaini វិញ មួយរយ:កន្លងមកនេះ ហក់ដូចជាត្រូវរ៉ូវ ជាមួយក្រុម Fernabache ខ្លាំងណាស់ ដែលភាគរយនៃការផ្លាស់ទៅកាន់តួគី នៅមានកម្រិតខ្ពស់នៅឡើយផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United ពិតជាមានចេទនា ចង់រក្សាទុក ខ្សែបម្រើ Marouane Fellaini បន្តនៅ Old Trafford ឬយល់ព្រមឲ្យកីឡាកររូបនេះ ចាកចេញ នៅខែមករាខាងមុខនេះ។

មតិយោបល់