Post News Media ព័ត៌មានកីឡា Lloris នឹងចាក...

Lloris នឹងចាកចេញពី Spurs ប្រសិនបើមិនឈ្នះពានឆ្នាំ​នេះ

អ្នកចាំទីបារាំង វ័យ៣០ឆ្នាំ​ Hugo Lloris ត្រូវបានគេទម្លាយឲ្យដឹងថា កីឡាកររូបនេះ នឹងចាកចេញពី​ក្រុម Tottenham Hotspur ប្រសិនបើក្លិបអង់គ្លេសមួយ​នេះ មិនឈ្នះពានណាមួយ ក្នុងរដូវកាលនេះទេនោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា អ្នកចាំទីជម្រើសជាតិបារាំង Hugo Lloris នឹងមិនបន្តអនាគត់របស់គេ នៅក្រុម Tottenham ទៀតឡើយ ប្រសិនបើក្រុមមិនអាចឈ្នះពានណាមួយនៅ​រដូវកាលនេះទេនោះ។ ជាការពិតណាស់ Lloris បានចំណាយពេល នៅជាមួយក្រុម Tottenham យូរណាស់មកហើយ ក៍ប៉ុន្តែ ថ្វីត្បិតជាក្រុមខ្លាំងមួយនៅ អង់គ្លេស តែ Spurs មិនទាន់ឈ្នះពានណាមួយឡើយ តាំងពីគេចូលមកាន់ក្លិបមួយនេះ ខណ:ក្លិបជើងខ្លាំង អង់គ្លេសផ្សេងទៀត សុទ្ធសឹងទទួលបានពាន បើទោះបីជាពានធំ ឬតូចក៍ដោយ។

ក្នុងនោះដែរ រយ:ពេល២រដូវកាលចុងក្រោយនេះ Tottenham មានឱកាសក្នុងការ ប្រជែងពាន Premier League តែធ្វើមិនបានសម្រេចឡើយ ដោយអាចបញ្ចប់ត្រឹមតំណែងរងជើងឯក ប៉ុណ្ណោះ។ យ៉ាងណាវិញ នៅរដូវកាលនេះ Premier League ហាក់ដូចជារបូតហើយ ព្រោះថា ក្រុម Manchester City កំពុងតែគ្រងកំពូលតារាង និងមិនទាន់ស្គាល់ចាញ់នៅឡើយ។ ចំណែក Champion League វិញ Tottenham ធ្វើបានយ៉ាងល្អ នៅក្នុងវគ្គចែកពូល តែមិនទាន់ប្រាកដថា នៅបន្តធ្វើបានយ៉ាងល្អទៀតឡើយ ព្រោះថា ចាប់ពីវគ្គ ១៦ក្រុមចុងក្រោយទៅ សុទ្ធសឹងជាក្រុមខ្លាំងៗ ទាំងអស់ ដែលមិនងាយស្រួលដល់ Tottenham ឡើយ។ សម្រាប់ FA Cup ក៍មិនងាយស្រួល សម្រាប់ ក្រុមមាន់ខ្នាយមាសដែរ​ ព្រោះថា នៅអង់គ្លេស ជាកន្លែងប្រ​មូលផ្តុំ ទៅដោយការប្រកួតប្រជែងយ៉ាងខ្លាំងក្លាបំផុត។

ដូច្នេះហើយ តាមរយ:ប្រភពខាងលើនេះ ប្រសិនបើ ក្រុម Tottenham មិនអាចឈ្នះពាន ណាមួយនៅរដូវកាលនេះទេនោះ អ្នកចាំទីដៃស្អិតបារាំង Hugo Lloris នឹងចាកចេញពី ក្រុមមួយនេះ ជាក់ជាមិនខានឡើយ។

Loading...