ព័ត៌មានកីឡា

Real ត្រៀម ២៥លានផោនទិញ Arrizabalaga និងកំពុងពិចារណាតម្លៃខ្លួនរបស់ Icardi

ក្រុមស្តេចស​ Real Madrid បានបញ្ចេញនូវតម្លៃពិត​ហើយ ក្នុងការទិញយកអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalega ពីក្រុម Atletico Bilbao ខណ:ក្រុមអេស្ប៉ាញមួយនេះ ក៍កំពុងតែពិចារណាលើ​តម្លៃខ្លួនរបស់ ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ។

បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា​ ក្រុមស្តេចស Real Madrid នឹងទិញយកអ្នកចាំទី Kepa Arrizabalaga ពីក្រុម Atletico Bilbao នៅខែមករាខាងមុខនេះ មុនការទិញយក Devid De Gea ឬក៍ Thibaut Courtios នៅរដូវក្តៅក្រោយ។ យ៉ាងណាវិញនោះ បើតាមប្រភពខាងលើដដែល បានឲ្យដឹងថា មិនត្រឹមតែទិញយកអ្នកចាំទី Arrizabalaga ឡើយ Real Madrid ក៍កំពុងតែពចារណាទៅលើតម្លៃខ្លួនរបស់ ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi របស់ក្រុម Inter Milan ផងដែរ។ ក្នុងនោះដែរ Real Madrid បានកំណត់តម្លៃ ២៥លានផោនរួចហើយ ក្នុងការទិញយក Kepa Arrizabalaga ក៍ប៉ុន្តែ ក្រុមយក្សអេស្ប៉ាញមួយនេះ នៅសូញសាញចំពោះតម្លៃផ្តាច់កុងត្រារបស់ Icardi ដែលត្រូវបានទម្លាយឲ្យដឹងថា រហូតដល់ទៅខ្ទង់ ២០០លានអឺរ៉ូខណ:តម្លៃខ្លួននាពេលបច្ចុប្បន្នរបស់កីឡាកររូបនេះ ត្រឹមតែ ជាង ៩០លានផោនប៉ុណ្ណោះ។

យ៉ាងណាវិញ Real Madrid ជឿជាក់ថា តម្លៃខ្លួនជាង ៩០លានផោនរបស់ Icardi នឹងមិនប្រែប្រួល​ដូចការលើកឡើងខាងលើឡើយ ព្រោះថា Real Madrd មិនចង់ធ្វើដូចក្រុម Paris Saint Germain ដែលហ៊ានចំណាយលុយសម្បើមដើម្បីផ្តាច់កុងត្រា Neymar ពី Barcelona ឡើយ។ បើសិនជា Icardi ពិតជាឡើងតម្លៃខ្លួនរហតដល់ទៅ ២០០លានអឺរ៉ូមែន នោះ Real Madrid មិនទិញយកឡើយ ដោយរង់ចាំទិញយក​ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ពីក្រុម Spurs វិញ។ ក៍ប៉ុន្តែ បើតម្លៃខ្លួន មិនឡើងខ្ពស់កប់ពពកទេនោះ ប្រហែលជា Real Madrid នឹងពិចារណា ក្នុងការទិញយក Mauro Icardi ពីក្រុម Inter Milan នៅខែមករាខាងមុខនេះ។

ដូចនេះហើយ ក្រុម Real Madrid បានដាក់គោលដៅ២ ក្នុងខែមករាខាងមុខនេះ ពោលគឺទិញយកអ្នកចាំទី Kepa Arrizabalaga ក្នុងតម្លៃ ២៥លានផោន និងពិចារណាលើតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ អាហ្សង់ទីន Mauro Icardi របស់ក្រុមកំពុងឡើងជើង Inter Milan ។

Mauro Icardi Kepa Arrizabalaga

មតិយោបល់