ព័ត៌មានកីឡា

Arsenal ចាប់អារម្មណ៍អ្នកចាំទីដៃទី២ របស់បីសាចក្រហម

ក្រុមកាំភ្លើងធំ Arsenal បានសម្លឹងឃើញអ្នកចាំទីដៃទី២ របស់ក្រុមបីសាចក្រហម Manchester United គឺអ្នកចាំទី អាហ្សង់ទីន Sergio Romero ដើមបីត្រៀមយកមកជំនួស Petr Cech ដែលមានវ័យកាន់តែជ្រេទៅហើយនោះ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងតែសម្លឹងឃើញអ្នកចាំទីអា​ហ្សង់ទីន Sergio Romero របស់ក្រុមបីសចក្រហម Manchester United ។ ជាក់ស្តែងណាស់ Romero រដូវកាលនេះ មិនសូវបានបង្ហាញខ្លួនញឹកញាប់ឲ្យក្រុម​បីសាចក្រហម Manchester United ឡើយទាំង Premier League និង Champion League ដោយសារតែ Man Utd ភាគច្រើនដាក់ Devid De Gea ឲ្យលេង១១នាក់ដំបូងរហូតនោះ។ តាមរយ: ការបង្ហាញខ្លួនតិចតួច វាខុសប្លែកពីរដូវកាលមុន ដែល Romero បានបង្ហាញខ្លួនញឹកញ៉ាប់ ក្នុងក្របខ័ណ្ឌ Europa League ខណ:រដូវកាលនេះ កាលពីចាប់ផ្តើមកន្លងមក គេសង្ឃឹមថា Romero និង De Gea អាចចែកគ្នាដូចរដូវកាលមុន មួយនៅ Champion League និងមួយទៀត Premier League ។

ក៍ប៉ុន្តែ ក្តីរំពឹងនេះ មិនដូចការពិតឡើយ ព្រោះថា De Gea បានដើរតួសំខាន់ ក្នុងជម្រើស ១១នាក់ដំបូង ដែលធ្វើឲ្យ Romero មិនសូវបានលេង ដូចរដូវកាលមុនឡើយ។ យ៉ាងណាវិញ ក្រុមកាំភ្លើងធំ Arsenal បានចាប់អារម្មណ៍ ក្នុងការនាំយកអ្នកចាំទីអាហ្សង់ទីនរូបនេះ មកត្រៀមជំនួស Petr Cech ដែលមានវ័យកាន់តែចាស់នោះ។ ជាងនេះទៅទៀត នៅ Arsenal ប្រសិនបើ Cech ត្រូវបញ្ចប់អាជីពនោះ Ospina នៅតែមិនអាចក្លាយជា​ជម្រើសដំបូងឡើយ ខណ: Romero ពិតជាយល់ព្រមទៅកាន់ Emirates មែននោះ។ គួរបញ្ជាក់ផងដែរថា ក្រុមកាំភ្លើងធំ Arsenal បានសម្លឹងឃើញ អ្នកចាំទី Sergio Romero តាំងពីរដូវកាលមុនម្លេះ ពោលនៅពេលដែល កីឡាករអាហ្សង់ទីនរូបនេះ បានជួយឲ្យក្រុមបីសាចក្រហម​ Manchester United ឈ្នះពាន Europa League ម្លេះ។

ដូច្នេះហើយ Arsenal នឹងបន្តការតាមប្រមាញ់ អ្នកចាំទីជម្រើសជាតិ អាហ្សង់ទីន Sergio Romero ពីក្រុមបីសាចក្រហម Manchester United ក្នុងពេលឆាប់ៗនេះ។

មតិយោបល់