Post News Media ព័ត៌មានកីឡា Hun Sen Cup៖ ...

Hun Sen Cup៖ ការប្រកួតជើងទី២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវលើក​ពេល

នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ គ្រោងនឹងប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំងពីរគូ តែពេលនេះត្រូវបានលើកថ្ងៃប្រកួតវិញ នេះបើតាមការបញ្ជាក់ពីមន្ត្រីរៀបចំការប្រកួតសហព័ន្ធបាល់ទាត់កម្ពុជា។

ក្រុមដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះមានបួនក្រុម រួមមាន អគ្គិសនីកម្ពុជា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល នឹង បឹងកេត។ មូលហេតុដែលត្រូវលើកពេលនេះដោយសារតែក្រុម បឹងកេត ជាប់ភារកិច្ចប្រកួតក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 (TMCC 2017)​ នៅថ្ងៃទី១៣ នេះតែម្តង។ ពេលវេលាដែលត្រូវផ្លាស់ប្តូ គឺមានពីរជម្រើស រួមមាននៅថ្ងៃទី ១៧ ខែ ធ្នូ ក្នុងករណីបើ សិនជា ក្រុមបឹងកេត ជ្រុះចេញពីពានរង្វាន់ TMCC 2017 នៅយប់នេះ និងក្នុងករណីទី២ បើក្រុម បឹងកេត បានឡើងទៅជុំបន្ទាប់នៃពានរង្វាន់ TMCC 2017 នោះការប្រកួតនឹងលើកទៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧វិញ។

សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់ Hun Sen Cup ព្រះខ័នរាជស្វាយរៀង ស្មើគ្នាជាមួយ អគ្គិសនីកម្ពុជា ២ទល់២ ខណ:ដែល បឹងកេត បរាជ័យក្រោយថ្វីជើង ណាហ្គាវើល ០ទល់១៕

Loading...