ព័ត៌មានកីឡា

Griezmann មិនច្បាស់ថា ត្រូវទៅកាន់ក្លិបណា

ខ្សែប្រយុទ្ធបារាំង Antonie Griezmann នៅមិនទាន់ច្បាស់នៅឡើយទេ ពីអនាគត់របស់រូបគេ ខណ:ទីផ្សារដោះដូរកីឡាករ កាន់តែរំកិល មកក្នុងពេលដ៍ខ្លី​ខាងមុខនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា ទំនងជា Griezmann មិនចាកចេញពីអេស្ប៉ាញឡើយ ហើយប្រហែលជា​ Barcelona ជាទ្រនុំថ្មី របស់កីឡាករបារាំងរូបនេះ។ ក៍ប៉ុន្តែ សម្រាប់ខ្សែប្រយុទ្ធដ៍មានឥទ្ធិពលរូបនេះ ហាក់ដូចជាមិន​បង្ហាញនូវអារម្មណ៍ណាមួយឲ្យច្បាស់ នៅឡើយទេ ក្នុងការទៅលេងនៅទីណាមួយឲ្យប្រាកដនោះ ព្រោះថា ក្លិបធំៗដល់ទៅ៤ ចាប់អារម្មណ៍រូបគេ ដែលវាអាចពិបាកក្នុងការសម្រចចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ក្រុមដែលកំពុងចាប់អារម្មណ៍ ចង់បាន Griezmann នោះរួមមានដូចជា បីសាចក្រហម Manchester United, អធិរាជស Real Madrid, អ្នកមានបុណ្យ Barcelona និងក្រុមកំពុងឡើងជើង Paris Saint Germain ។ យ៉ាងណាក៍ដោយ កាលពីរដូវក្តៅកន្លងមក Griezmann ធ្លាប់បង្ហាញចេទនា ចង់ផ្លាស់ទៅកាន់ក្រុមបីសាចក្រហម Manchester United ខណ: ក្រុមអង់គ្លេសមួយនេះ នៅតែរក្សាអាវលេខ ៧ទុកឲ្យកីឡាកររូបនេះដដែល។ ក៍ប៉ុន្តែ វាមិនងាយស្រួល​ឡើយក្នុងការសម្រេចចិត្ត ព្រោះថា ក្រុមទាំង៤ ខាងលើនេះ សុទ្ធសឹងជាក្រុមដែលមានប្រជាប្រិយភាព និងកំពុងបង្ហាញសក្តានុពល ក្នុងពិភពបាល់ទាត់។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមមួយណាដែលនឹងក្លាយជាទ្រនុំថ្មី របស់ខ្សែប្រយុទ្ធ​បារាំង Antonie Griezmann ឬក៍ Atletico Madrid ដដែល ជាកន្លែងដ៍សាកសមបំផុតសម្រាប់កីឡាករបារាំងរូប​នេះ។

មតិយោបល់