Post News Media ព័ត៌មានកីឡា លោក Vahid Hal...

លោក Vahid Halilhodzic នឹងឈប់ដឹកនាំក្រុមជម្រើសជាតិជប៉ុន បន្ទាប់ពីការប្រកួត World Cup ចប់ តែទទួលបានដំណែងថ្មី

យោងតាម ​​Sports Hochi បានលើកឡើងថា គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Vahid Halilhodzic កំពុងត្រៀមរួចជាស្រេចដើម្បីចាកចេញពីការដឹកនាំនេះបន្ទាប់ពី FIFA World Cup ឆ្នាំ ២០១៨ ចប់។

គ្រូសញ្ជាតិយូហ្គោស្លាវី បាននិយាយថា៖ “ខ្ញុំបានទទួលការផ្តល់ជូនថ្មីពីសមាគមន៍កីឡាបាល់ទាត់ជប៉ុនរួចហើយ បន្ទាប់ពីការប្រកួតបាល់ទាត់នៅរុស្ស៊ី ដែល ក្រុមជប៉ុន ស្ថិតក្នុងពូល H ជាមួយប្រទេសប៉ូឡូញុ, កូឡុំប៊ី និងសេណេហ្គាល់”។ គ្រូបង្វឹកវ័យ ៦៥ ឆ្នាំរូបនេះ បានដឹកនាំក្រុម សាមូរ៉ៃខៀវ ទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោកលើកទី ៦ របស់ពួកគេនៅដើមឆ្នាំនេះ ប៉ុន្តែបានរងការរិះគន់យ៉ាងខ្លាំងចំពោះការជ្រើសរើសកីឡាករនិងយុទ្ធវិធីរបស់គាត់ ជាពិសេសក្រោយពីការបរាជ័យក្នុងជំនួបមិត្តភាពថ្មីៗជាមួយប្រេស៊ីលនិងបែលហ្ស៊ិក។ គាត់មានភាពចម្រូងចម្រាសជាមួយបណ្តាញសារព័ត៌មានជប៉ុន ដែលបានសាកសួរក្នុងការបង្រៀនដ៏កាចសាហាវនិងការដាក់កម្រិតលើកីឡាករ។

របាយការណ៍នេះបានចេញកាលពីថ្ងៃទី១២ ខែធ្នូ បន្ទាប់ពីជប៉ុន ទទួលជ័យជម្នះលើ ចិន ២ទល់១ នៃវគ្គផ្តាច់ព្រ័ត្រ EAFF E-1 Championship នាទឹកដីប្រទេសជប៉ុន៕

Loading...