Post News Media ព័ត៌មានកីឡា ក្លិប Chongqi...

ក្លិប Chongqing Dangdai Lifan F.C. តែងតាំងគ្រូថ្មីអតីតដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់

លោក Paulo Bento ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិបចិន Chongqing Dangdai Lifan F.C. នៃក្របខ័ណ្ឌ Chinese Super League ។

គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ បានមកជំនួសតំណែងលោក Chang Woe-Ryong ដែលជាគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បន្ទាប់ពីបានចាកចេញកាលពីថ្ងៃអាទិត្យដោយការព្រមព្រៀងគ្នា។ លោក Bento បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ខ្ញុំត្រូវបានចុះកិច្ចសន្យាក្នុងគម្រោងរយ:ពេលវែង ដែលក្លិបកំពុងអនុវត្ត។ វាក៏ជាឱកាសដ៏ល្អដើម្បីយល់ពីប្រទេសថ្មីនិងវប្បធម៌ថ្មីមួយផងដែរ “។ “CSL បានធ្វើឱ្យមានការរីកចម្រើនយ៉ាងសំខាន់ក្នុងរយ:ពេលពីរឆ្នាំចុងក្រោយនេះខ្ញុំមានកិត្តិយសដោយបានមានឱកាសនេះមកប្រទេសចិន”។

បុរសសញ្ជាតិព័រទុយហ្គាល់ បានបន្ថែមទៀតថា “អ្នកគាំទ្រគឺសំខាន់បំផុត នេះហើយជាអ្វីដែលយើងត្រូវទៅនៅទីនោះ។ យើងនឹងនាំមកនូវសុភមង្គលដ៏ល្អបំផុតដល់អ្នកគាំទ្ររបស់យើងជាមួយនឹងអាកប្បកិរិយាដ៏ល្អបំផុតនិងការសម្តែងដ៏ល្អបំផុត។ ”

Bento ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ បន្ទាប់មកគាត់ក៏ត្រូវបានបណ្តេញចេញ ហើយមុនមកចូលរួមជាមួយក្លិបប្រទេសចិននេះ គាត់បានដឹកនាំក្រុម Olympiacos F.C. ក្លាយជាម្ចាស់ជើងឯក​លីគកំពូលប្រទេសក្រិក៕

Loading...