ព័ត៌មានកីឡា

ចប់វគ្គទី១ បឹងកេត ១-២ SANNA KHANH HOA BVN FC

ការប្រកួតរវាងក្រុមបាល់ទាត់ បឹងកេត នឹងក្រុម SANNA KHANH HOA BVN FC របស់ប្រទេសវៀតណាម បានបញ្ចប់នៅវគ្គទី១ (៤៥នាទី) ដោយលទ្ធផល ១ទល់២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 នាពហុកីឡដ្ឋានជាតិ។

ក្នុងជំនួបនេះធ្វើឡើងត្រឹមតែ ១៤ នាទី ក្រុមភ្ញៀវបាននាំមុខមុនមួយគ្រាប់ ដោយកីឡាករ TOURE YOUSSOUF ដោយទាត់បាល់ ១១ម៉ែត្រ នឹង ២នាទីបន្ទាប់ក៏បាននាំមុខមួយគ្រាប់ទៀតដោយកីឡាករ NGUYEN DINH NHON ខណ:ដែលមួយគ្រាប់របស់ម្នាស់ផ្ទះ បឹងកេត រកបានដោយកីឡាករ​ សុខ សុវណ្ណ នៅនាទីទី ២០ ដោយការបញ្ជូនបាល់ជ្រុងពីកីឡាករ ចាន់ វឌ្ឍនាកា ។

រង់ចាំមើលថា តើការប្រកួតវគ្គទី២ បឹងកេត អាចវាយបកយកឈ្នះឫស្មើវិញបានទេ? បើសិនជាស្មើ ២-២ ឬ ៣-៣ នោះក្រុមដំណាងឲ្យកម្ពុជានឹងបានឡើងទៅវគ្គបន្ត៕

មតិយោបល់