Post News Media ព័ត៌មានកីឡា ទម្រង់ចតឡានក្...

ទម្រង់ចតឡានក្រុងរបស់ បឹងកេត គ្មានប្រសិទ្ធភាពត្រូវហាលអាវត្រឹមនេះ

ក្រោយចប់ការប្រកួតមុននេះបន្តិច នៃពានរង្វាន់ Toyota Mekong Club Championship 2017 ជើងទី២ ក្រុមម្ចាស់ផ្ទះ បឹងកេត ទទួលបរាជ័យក្រោមថ្វីជើងក្រុម SANNA KHANH HOA BVN FC របស់ប្រទេសវៀតណាម ដោយលទ្ធផល ១ទល់៥ នាពហុកីឡដ្ឋានជាតិ។

៥គ្រាប់ របស់ក្រុមភ្ញៀវរកបានដោយកីឡាករ TOURE YOUSSOUF ២គ្រាប់ម្នាក់ឯង នៅនាទី ១៤ ដោយបាល់ ១១ម៉ែត្រ នឹង ៧៨, ខ្សែបម្រើ NGUYEN DINH NHON រកបាននៅនាទី ១៦ ហើយឈានចូលដល់នាទី ៧១ កីឡាករ NGUYEN HOANG QUOC CHI រកបាន ១គ្រាប់ នឹងគ្រាប់ចុងក្រោយរកបានដោយកីឡាករទើបប្តូចូល NGUYEN DOAN DUY ANH ជិតចប់ ពោលគឺនាទី ៩៨។ ខណដែលគ្រាប់បាល់របស់ក្រុមម្នាស់ផ្ទះ បឹងកេត រកបានដោយកីឡាករ សុខ សុវណ្ណ ខណ:ដែល MAYCON មានឱកាសទាត់បាល់ ១១ម៉ែត្រម្តងដែរ កាលវគ្គទី១ តែធ្វើមិនបានសម្រេច។

ដូច្នេះហើយ ក្រុមដំណាងឲ្យកម្ពុជា ត្រូវហាលអាវត្រឹមនេះ ដោយសារតែកាលពីជើងទី១ លទ្ធផលស្មើគ្នា SANNA KHANH HOA BVN FC ៤ទល់៤ បឹងកេត ហើយជើងទី២ ចប់មុននេះ ចាញ់ ១ទល់៥ ៕

Loading...