Post News Media ព័ត៌មានកីឡា ស៊ុតម្នាក់៣គ្...

ស៊ុតម្នាក់៣គ្រាប់ តែPSG អាចសងសឹកបានសម្រេច​លើក្រុម Strasbourg

បន្ទាប់ពីក្រុម Strasbourg បានយកឈ្នះក្រុម Paris Saint Germain នៅ League1 រួចមកបានធ្វើឲ្យក្រុម Paris Saint Germain ស្គាល់ការបរាជ័យលើកដំបូង ក្នងការប្រកួតនៅលីគកំពូលរបស់ប្រទេសបារាំង រដូវកាល​ថ្មី​នេះ។

យ៉ាងណាវិញ ក្រុម Paris Saint Germain បានសម្រចការសងសឹកក្រុម Strasbourg នេះ ក្នុងការប្រកួត League Cup វិញម្តង ដោយបានយកឈ្នះ ក្នុងលទ្ធផល ៤-២ វិញ។ ៤គ្រាប់របស់ក្រុម Paris Saint Germain រកបាន១គ្រាប់ដោយការទាត់ចូលទីខ្លួនឯង របស់កីឡាករ Yoann Salmier នៅនាទីទី១២, ខ្សែបម្រើប្រយុទ្ធស្លាប Angel Di Maria នៅនាទីទី២៥, ខ្សែការពារស្លាប Daniel Alves នៅនាទីទី៦២ និង​ខ្សែបម្រើអាឡឺម៉ង់ Julian Draxler ស៊ុតបាននៅនាទីទី​៧៨។ ក៍ប៉ុន្តែ ក្រុមម្ចាស់ផ្ទះ Strasbourg អាចវាយបកបានវិញ ចំនួន២គ្រាប់វិញផងដែរ តាមរយ:ការស៊ុតរបស់ កីឡាករ Jeremy Grimm នៅនាទីទី៣៦ និង កីឡាករ Jeremy Blayac នៅនាទីទី៨៨។

យ៉ាងណាវិញ សម្រាប់ការប្រកួតនេះ បើគិតពីគ្រាប់បាល់វិញ យើងឃើញថា រវាងក្រុម Strasbourg និងក្រុម Paris Saint Germain អាចស៊ុតបានម្នាក់ ៣គ្រាប់ដូចគ្នា ខុសត្រង់ថា Paris Saint Germain សម្រេចទីគូបដិបក្ខ ចំនួន ៣គ្រាប់ ខណ:ក្រុម Strasbourg សម្រេចទីគូបដិបក្ខត្រឹម ២គ្រាប់ និងទីខ្លួនឯង១គ្រាប់ ដែលជាលទ្ធផល ធ្វើឲ្យក្រុម Paris Saint Germain បានយកឈ្នះ ក្នុងលទ្ធផល ៤-២ វិញ។ ដូច្នេះហើយ ក្រុម Paris Saint Germain អាចសងសឹកបានសម្រេច លើក្រុម Strasbourg ដែលធ្លាប់ធ្វើឲ្យក្រុមកំពូលមួយនេះ បរាជ័យម្តងកាលពីប៉ុន្មានសប្តាហ៍មុន។

Loading...