Post News Media ព័ត៌មានកីឡា Man City ឡើងជ...

Man City ឡើងជើងកប់នៅ Premier League

គិតត្រឹម ១៧ប្រកួតនៅ Premier League រដូវកាលនេះ ក្រុម Manchester City ធ្វើបានយ៉ាងល្អ ដោយមិនទាន់មានក្រុមណាមួយ ដែលអាចបំបាក់​ក្រុមកំ​ពុងលេងឡើងជើង មួយនេះ បាននៅឡើយទេ។

ជាក់ស្តែងណាស់ ការប្រកួតយប់មិញនេះ ក្រុម Manchester City បានទៅបន្តយកឈ្នះក្រុម Swansea City ដល់ក្នុងដី ក្នុងលទ្ធផលយ៉ាងចាស់ដ ៤-០ ទៀត។ ៤គ្រាប់របស់ក្រុម Man City រកបានដោយ កីឡាករ David Silva ចំនួន២គ្រាប់ ដោយស៊ុតបាននៅនាទីទី​២៧ និង ៥២, ខ្សែបម្រើ Kevin De Bruyne ស៊ុតបាននៅនាទីទី៣៤ និងខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ស៊ុតបាននៅនាទីទី៨៥។ តាមរយ:ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Manchester City នៅតែរក្សាកំពូលតារាងយ៉ាងល្អដដែល ដោយធ្វើការនាំមុខ​លើក្រុមបីសាចក្រហម Manchester United ១១ពិន្ទុដាច់ដដែល បន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះក្រុម Bournemouth ក្នុងលទ្ធផល ១-០​ដូចគ្នា។

ម្យ៉ាងវិញទៀតនោះ Man City ក៍បាននាំមុខក្រុម​ជើងឯកចាស់ តោខៀវ Chelsea ១៤ពិន្ទុ ដែលទំនងជាមិនឲ្យ Chelsea អាចការពារជើងឯក របស់ពួកគេ បានឡើយក្នុងរដូវកាលនេះ។ ដូច្នេះហើយ ក្រុម Manchester City នៅតែមិនទាន់មានក្រុមផ្តួលបាននៅ​ឡើយទេ ណ:ការប្រកួតបន្ទាប់នេះ ត្រូវប៉ះជាមួយក្រុមខ្លាំង Tottenham Hotspur ទៀត។

Loading...