ព័ត៌មានកីឡា

គ្រូបឹងកេត៖ ពេល ស៊ុន សុវណ្ណរិទ្ធី ទទួលបានកាតក្រហមកីឡាករចាប់ផ្តើមមានបញ្ហាអារម្មណ៍

បន្ទាប់ពីក្រុមបាល់ទាត់ បឹងកេត ទទួលបរាជ័យ ១ទល់៥ ក្រោមថ្វីជើងក្រុម SANNA KHANH HOA BVN FC កាលពីម្សិលនេះ ក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 ជើងទី២ លោក ហៅ សុជាតិ បានលើកឡើងថា ដោយសារការប៉ះពាល់អារម្មណ៍កីឡាករនៅលើទីលាន ពេលដែលកូនក្រុមរបស់គាត់ម្នាក់ទទួលបានកាតក្រហម។

ជាការពិតណាស់កីឡាករ ស៊ុន សុវណ្ណរិទ្ធី របស់ក្រុមបឹងកេត បានទទួលកាតក្រហម នៅដើមវគ្គទី២ ខណ:ដែលគ្រាប់បាល់នៅប្រដេញគ្នា ១ទល់២។ លោក ហៅ សុជាតិ បាននិយាយក្រោយចប់ការប្រកួតថា៖ «ពេលដែលកីឡាករ MAYCON មានឱកាសទាត់បាល់ ១១ម៉ែត្រម្តង នៅវគ្គទី១ តែធ្វើមិនបានសម្រេច ហើយបន្ទាប់មកកីឡាកររបស់យើងទទួលបានកាតក្រហម វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកនៅលើទីលានយ៉ាងខ្លាំង ដែលធ្វើឲ្យប្រព័ន្ធលេងប្រែប្រួល»។ បន្ថែមពីនេះ កីឡាករសំខាន់ដូចជា អ្នកចាំទី ស៊ូ យ៉ាទី មានរបួសត្រូវប្តូចេញ នឹងខ្សែប្រយុទ្ធឆ្នើម AJAYI GBENGA SAMMUEL ក៏មានរបួស ត្រូវប្តូចេញដូចគ្នា ជាហេតុធ្វើឲ្យក្រុមទាំងមូលមានបញ្ហា។

ដូច្នេះហើយ ក្រុមដំណាងឲ្យកម្ពុជា បឹងកេត ត្រូវហាលអាវត្រឹមនេះ ដោយសរុបលទ្ធផលទាំងពីរជើង បានចាញ់ SANNA KHANH HOA BVN FC ក្រុមដែលដំណាងប្រទេសវៀតណាម ៥ទល់៩៕

មតិយោបល់