ព័ត៌មានកីឡា

ស៊ូ យ៉ាទី ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីពេទ្យ​ភ្លាមៗ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាកររបស់ក្រុម SANNA KHANH HOA ម្សិលមិញ

បន្ទាប់ពីក្រុមបាល់ទាត់ បឹងកេត ទទួលបរាជ័យ ១ទល់៥ ក្រោមថ្វីជើងក្រុម SANNA KHANH HOA BVN FC កាលពីម្សិលនេះ ក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 ជើងទី២ អ្នកចាំទី ស៊ូ យ៉ាទី បានទទួលរង់របួសនៅក្នុងទីលាន នៃវគ្គទី១ ហើយត្រូវប្តូចេញភ្លាមៗ។

យោងតាមសេចក្តីប្រកាសរបស់ក្លិបបឹងកេត លើហ្វេសប៊ុកផ្លូវការ ដូចខាងក្រោមនេះថា៖
CLUB NEWS: ក្រោយ​ទទួល​រង​ការ​ប៉ះ​ទង្គិចខ្លាំងត្រង់ចង្កេះ​ជាមួយ​កីឡាករ​​វៀតណា​ម​ក្នុង​ការ​ប្រកួត​តង់​ទីមួយ ស៊ូ យ៉ាទី ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីពេទ្យ​ភ្លាមៗ​ ខណ:​ពេល​នេះ​អការ:​ឈឺ​ចាប់​របស់​គាត់​បាន​ធូរ​ស្រាល​បន្ដិច​ហើយ​តែ​មិន​ទាន់​ប្រសើរ​នៅឡើយ​ទេ​ ដូច្នេះ​វេជ្ជបណ្ឌិត​តម្រូវឲ្យ​បន្ដ​សម្រាក​នៅ​មន្ទី​ពេទ្យ​ដើម្បី​តាម​ដាន​សភាព​ជំងឺ​ជា​បន្ដ​ទៀត​សិន។
ថ្លែងពីបន្ទាប់សម្រាកនាមន្ទីពេទ្យកាល់ម៉ែត្រ យ៉ាទី ក៏​បាន​ផ្ដាំ​ផ្ញើ​ពាក្យ​ពេជន៍​សុំ​ទោស​ទៅ​កាន់​អ្នក​គាំ​ទ្រ​ទាំង​អស់​ចំពោះ​លទ្ធផល​មិន​គួរ​ជា​ទី​គាប់​ប្រសើរនៅថ្ងៃនេះផងដែរ។

មតិយោបល់